កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ឱ្យ Frankfurt ខ្ចី Van De Beek រហូតចប់រដូវកាល
02, Jan 2024 , 5:29 pm        
រូបភាព
Manchester United អនុញ្ញាតខ្សែបម្រើ Donny Van de Beek ទៅចូលរួមជាមួយនឹងក្លិប Eintracht Frankfurt ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាល ២០២៣-២៤។ នេះបើតាមក្លិបរហស្សនាមបិសាចក្រហម ប្រកាសនាថ្ងៃទី១ ខែមករា។


កីឡាករវ័យ ២៦ឆ្នាំ បានចូលរួមជាមួយនឹងក្រុមបិសាចក្រហមតាំងពីឆ្នាំ ២០២០ ដោយផ្ទេរមកពីក្រុម ​Ajax Amsterdam ប៉ុន្តែកីឡាករសញ្ជាតិហូឡង់មិនសូវបានបង្ហាញខ្លួនញឹកញ៉ាប់ជាមួយក្លិបឡើយ។ ចាប់តាំងពីវិលត្រឡប់ពីការខ្ចីជើងមកពីក្លិប Everton តាំងពីឆ្នាំ ២០២២ មកដល់ពេលនេះ គេទើបតែបង្ហាញខ្លួនបាន ២ប្រកួតប៉ុណ្ណោះ ឱ្យក្រុមបិសចក្រហម។
 
បន្ទាប់ពីខកខានជាងពាក់កណ្តាលរដូវកាលក្នុងឆ្នាំ ២០២៣ ជាមួយបញ្ហារបួសសរសៃពួរជង្គង់ Van de Beek បានបានបង្ហាញខ្លួនតែមួយលើកគត់ជាមួយនឹងក្រុម ដោយស្ថិតក្នុងការប្រកួតលីគកំពូលអង់គ្លេស Premier League ដោយក្នុងនាមជាកីឡាករស្ថិតនៅកៅអីបម្រុង។
 
ចំពោះការផ្ទេរទៅកាន់ក្លិបនៅប្រទេសអាល្លឺម៉ង់ ក្លិបបិសាចក្រហមបាននិយាយនៅក្នុងសេចក្តីប្រកាសរបស់ខ្លួនដូច្នេះថា ៖ «​Van de Beek នឹងត្រូវជំរុញសម្រាប់ការស្វែងរកពេលវេលាលេងបន្ថែមនៅក្នុងប្រទេសអាល្លឺម៉ង់។ Eintracht Frankfurt បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៦​ នៅក្នុងក្របខណ្ឌ Bundesliga ក៏ដូចជាត្រូវលេងនៅក្នុងលីគអឺរ៉ុប Europa Conference League វគ្គ Play-off ជាមួយនឹងការប្រកួតទល់នឹងក្រុម Union Saint-Gilloise មកពីប្រទេសបែលហ្ស៊ិក នៅក្នុងខែកុម្ភៈ។»៕
 

Tag:
 Manchester United
  Van de Beek
© រក្សាសិទ្ធិដោយ thmeythmey.com