កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo នាំមុខគេក្នុងការប្រជែងស្បែកជើងមាស នៅលីគកំពូលអារ៉ាប៊ីសាអូឌីត
03, Jan 2024 , 7:59 am        
រូបភាព
រដូវកាល ២០២៣-២៤ សម្រាប់លីគកំពូលអារ៉ាប៊ីសាអូឌីត កំពុងតែជាមានការប្រកួតប្រជែងយ៉ាងអស្ចារ្យ បន្ទាប់ពីមានការចំណាយយ៉ាងសន្ធឹក ក្នុងការនាំយក កីឡាករល្បីៗ ដូចជា Cristiano Ronaldo, Roberto Firmino ជាដើមទៅចូលរួម។ ពួកគេ បានធ្វើព្យុះភ្លៀង តាមរយៈការប្រជែងគ្នារកគ្រាប់បាល់សម្រាប់ក្លិបរបស់ពួកគេរៀងៗខ្លួន នៃលីគកំពូលអារ៉ាប៊ីសាអូឌីត។


បច្ចុប្បន្នលីគបាល់ទាត់ប្រទេសដែលកំពុងវិនិយោគប្រាក់ច្រើនលើវិស័យកីឡាបាល់ទាត់មួយនេះ កំពុងតែឈប់សម្រាករដូវកាលរដូវរងា រហូតដល់ខែកុម្ភៈ ឆ្នាំ ២០២៤។ ក្នុងឱកាសនេះ យើងនឹងក្រឡែកមកមើលថាតើកីឡាករណាខ្លះដែលកំពុងប្រជែងដណ្តើមតំណែងស្បែកជើងមាសក្នុងរដូវកាលនេះ។
 
Cristiano Ronaldo ២០គ្រាប់
តារាបាល់ទាត់សញ្ជាតិព័រទុយហ្កាល បានរីករាយជាមួយនឹងការប្រកួតរដូវកាល ២០២៣-២៤ ដ៏អស្ចារ្យរបស់ខ្លួនជាមួយនឹងក្លិប Al Nassr ដែលកំពុងស្ថិតនៅលេខ ២ ប្រចាំលីគកំពូលអារ៉ាប៊ីសាអូឌីតសព្វថ្ងៃ។ រដូវកាលឈានដល់ពាក់កណ្តាលផ្លូវនៃការប្រកួត​ Ronaldo យកបាន ២០គ្រាប់ហើយក្នុងលីគ ពីការបង្ហាញខ្លួនចំនួន ១៨លើក។ 
ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ កាលពីខែសីហា ឆ្នាំ ២០២៣ បានស៊ុតបាល់ចំនួន ៣គ្រាប់ (Hat-Trick) ទល់នឹងក្រុម Al Fateh ដើម្បីរដូវកាល ហើយជាមួយការបន្តរកបានគ្រាប់បាល់ជាបន្ទាប់។ ១៨លើកក្នុងការប្រកួតក្របខណ្ឌ Saudi Pro League កីឡាករវ័យ ៣៨ឆ្នាំ ខនខានការរកបានគ្រាប់បាល់ត្រឹមតែ ១ប្រកួតប៉ុណ្ណោះ មិនត្រឹមតែប៉ុណ្ណោះ​ រូបគេក៏ជាប់ជាកីឡាករដែលបញ្ជូនបាល់ដល់មិត្តរួមក្រុមច្រើនជាងផងដែរ។
 
Aleksandar Mitrovic ១៧គ្រាប់
សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីមិនត្រឹមការពេលវេលាដើម្បីសម្របខ្លួនក្នុងការលេងនៅអារ៉ាប៊ីសាអូឌីតឡើយ ដោយចាបតាំងពីការផ្ទេរមកគេតែងតែស៊ុតបាល់ និងនាំជ័យជម្នះដល់ក្លិប Al Hilal។ Mitrovic ក្រោយផ្ទេរមកពីក្រុម ​Fulham នៃក្របខណ្ឌ Premier League ជាមួយនឹងក្រុមកំពូលតារាងលីគ ​SPL បច្ចុប្បន្នរូបគេស៊ុតបាល់បានចំនួន ១៧គ្រាប់ ពីការប្រកួត ១៨លើក ប្រដេញតាម Ronaldo ដែលកំពុងនាំមុខ។ 
 
ខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ី បានស៊ុតបាល់​ ៣គ្រាប់ (Hat-trick) ដែលគ្រាប់បាល់ចងចាំរបស់គេ ទល់នឹងក្រុម Al Ittihad នៅក្នុងខែកញ្ញា ឆ្នាំ ២០២៣ ដើម្បីជួយដល់​ Al Hilal យកឈ្នះការប្រកួតដោយលទ្ធផល ៤-៣។
 
Georges Kevin N’Koudou ១៤គ្រាប់
អតីតកីឡាករក្រុម Tottenham Hotspur ក៏កំពុងតែពេញចិត្តក្នុងការចំណាយពេលលេងនៅក្នុងក្របខណ្ឌ Saudi Pro League ដោយកីឡាករសញ្ជាតិកាម៉េរូន រកបានគ្រាប់បាល់បន្តបន្ទាប់សម្រាប់ក្រុម Al Ahli។ កីឡាករវ័យ ២៨ឆ្នាំ រកបានគ្រាប់បាល់ ១៤គ្រាប់ ពីការប្រកួតចំនួន ១៧លើក ហើយគេក៏រកបានគ្រាប់បាល់ដែលចងចាំដូចកីឡាករដទៃ គឺការស៊ុតបាល់ Hat-trick ទល់នឹងក្រុម Al Ahba កាលពីខែវិច្ឆិកាឆ្នាំ ២០២៣។
 
Firas Al-Buraikan ១១គ្រាប់
កីឡាករសញ្ជាតិអារ៉ាប៊ីសាអូឌីតផ្ទាល់ Al-Buraikan បានចាប់ផ្តើមរដូវកាលដ៏ល្អមួយសម្រាប់រូបគេផងដែរសម្រាប់ក្រុម Al Fateh ដោយការប្រកួត ៥លើកចុងក្រោយគេបានស៊ុតបាល់ចំនួន ៤គ្រាប់ ជាប់គ្នា។ ក្រោយមកកីឡាករ ២៣ឆ្នាំ បានផ្លាស់មកចូលរួមជាមួយនឹងក្រុម Al-Ahli ក្នុងខែសីហា ឆ្នាំ ២០២៣ ហើយគេក៏បន្តស៊ុតបាល់បន្ថែមទៀត ដោយគេរកបានគ្រាប់បាល់បន្ថែម ៧គ្រាប់ ពីការប្រកួតចំនួន ១២គ្រាប់ ហើយជាមួយនឹងទម្រង់លេងដ៏ល្អ រូបគេបានធ្វើឱ្យអតីតកីឡាករក្រុម Liverpool ខ្សែប្រយុទ្ធ Roberto Firmino ស្ថិតនៅកៅអីបម្រុងរបស់ក្រុម។
 
Anderson Talisca ១១គ្រាប់
កីឡាករសញ្ជាតិប្រេស៊ីលដៃគូប្រយុទ្ធជាមួយនឹង Ronaldo បានខកខានការប្រកួត ៥លើក ដំបូងឱ្យក្រុម Al Nassr ប៉ុន្តែរូបគេបានវិលត្រឡប់ជាមួយនឹងភាពពេញលេញនៃទម្រង់លេងដ៏ល្អ។ អតីតកីឡាករក្រុម Benfica បានស៊ុតគ្រាប់បាល់បញ្ចូលទី ១១គ្រាប់ ពីការប្រកួតចំនួន ១៤លើក។ ចាប់តាំងពីកីឡាករប្រេស៊ីលបានចូលរួមជាមួយនឹងក្រុម Al Nassr ក្នុងខែមិថុនា ឆ្នាំ ២០២១ កីឡាករដដែលរូបនេះរកបាន ៦៣គ្រាប់ ពីការបង្ហាញខ្លួន ៨១លើក រាល់ការប្រកួតទាំងអស់៕

Tag:
 Cristiano Ronaldo
  អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com