ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហានិភ័យ ! ទឹកឃ្មុំល្អ តែបើញ៉ាំជាមួយអាហារ ៥មុខនេះអាចពុល និងគ្រោះថ្នាក់
04, Jan 2024 , 6:59 am        
រូបភាព
ទឹកឃ្មុំ​ជា​អាហារ​ផង និង​ថ្នាំ​ផង តែ​មិនមែន​អាច​ញ៉ាំ​លាយ​ជាមួយ​អី​ក៏​បាន​ទេ ព្រោះ​បើ​លាយ​ជាមួយ​អាហារ​ទាំងនេះ ទឹកឃ្មុំ​អាច​ធ្វើ​ឲ្យ​ពុល និង​មាន​គ្រោះថ្នាក់​ដល់​យើង​អ្នក​ប្រើប្រាស់​។
 
ទឹកឃ្មុំ​ជាមួយ​ទឹក​សណ្តែកសៀង
ដូច​ដឹង​ហើយ​ថា​ផលិតផល​អី​ក៏​ដោយ ឲ្យ​តែ​ធ្វើ​ពី​សណ្តែកសៀង ឬ​ទឹកឃ្មុំ គឺ​វា​មាន​សារធាតុចិញ្ចឹម​ច្រើន និង​ល្អ​សម្រាប់​សុខភាព​។ តែ​ប្រូតេអ៊ីន អាស៊ីត​សរីរាង្គ​ក្នុង​សណ្តែកសៀង បើ​លាយ​ជាមួយ​អង់ស៊ីម​ក្នុង​ទឹកឃ្មុំ វា​នឹង​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​មិនល្អ​ចំពោះ​សុខភាព​។
 
ទឹកឃ្មុំ​ជាមួយ​ត្រី​គល់រាំង
ម្ហូប​ដែល​ប្រើ​ត្រី​គល់រាំង​លាយ​ជាមួយ​ទឹកឃ្មុំ​គឺ​មិនល្អ​ទេ យើង​អាច​នឹង​ពុល​ភ្លាម​ៗ​។
 
ទឹកឃ្មុំ​ជាមួយ​ក្តាម
ញ៉ាំ​ក្តាម ឬ​ទឹកឃ្មុំ​ច្រើន​លើស​កម្រិត​អាច​បណ្តាល​ឲ្យ​រាក​បាន​។ បើ​ញ៉ាំ​ជាមួយ​គ្នា​ទៀត អាហារ ២ មុខ​នេះ​នឹង​ជួយ​ជំរុញ​ដល់​ដំណើរការ​ពោះវៀន និង​អាច​រាក​បាន​យ៉ាង​ងាយ និង​ពុល​ទៀត​ផង​។
 
ទឹកឃ្មុំ​ជាមួយ​ខ្ទឹមបារាំង
ទឹកឃ្មុំ​លាយ​ជាមួយ​ខ្ទឹមបារាំង និង​ធ្វើ​ឲ្យ​អាស៊ីត​សរីរាង្គ អង់ស៊ីម​ក្នុង​ទឹកឃ្មុំ ជួប​ជាមួយ សារធាតុ​ស្ពាន់ធ័រ អាមីណូអាស៊ីត នៅ​ក្នុង​ខ្ទឹមបារាំង នឹង​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​គីមី ឬ​ធ្វើ​ឲ្យ​ពុល និង​រាក​។
 
ទឹកឃ្មុំ​ជាមួយ​បាយ
ស្តាប់​ទៅ​ដូច​ជា​មិន​ទំនង​ទាល់តែ​សោះ បាយ​ជា​អាហារ​ល្អ ដែល​យើង​ញ៉ាំ​រាល់ថ្ងៃ ហើយ​ទឹកឃ្មុំ​វិញ​សម្បូរ​ដោយសារ​ជាតិ​ល្អ​ៗ​។ តែ​វា​ជា​ការ​ពិត​ញ៉ាំ​បាយ​លាយ​ជាមួយ​ទឹកឃ្មុំ អាច​ធ្វើ​ឲ្យ​យើង​ឈឺពោះ​បាន​ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com