ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ ៤ មុខ​មិន​គួរ​ញ៉ាំ​ពេល​យប់​ព្រោះ​ធ្វើ​ឲ្យ​គេង​មិន​លក់ និង​ឈឺក្រពះ
04, Jan 2024 , 10:59 pm        
រូបភាព
អាហារ​ទាំងនេះ​មិន​បំផ្លាញ​សុខភាព​ខ្លាំង ដែល​យើង​មិន​គួរ​ញ៉ាំ​នៅ​ពេល​យប់​ទេ​។ មិន​ថា​វា​ឆ្ងាញ់​ប៉ុណ្ណា​ក៏​ដោយ យើង​មិន​គួរ​ញ៉ាំ​ច្រើន​ពេក​នោះ​ទេ ជា​ពិសេស​មុន​ពេល​គេង ព្រោះ​វា​ធ្វើ​ឲ្យ​ច្រាល​អាស៊ីត ឡើង​ជាតិ​ខ្លាញ់ និង​គេង​មិន​លក់​។
 
១. អាហារ​បំពង មាន​ខ្លាញ់​ច្រើន
មិន​ថា​ជា​មាន់​បំពង សាច់​ជ្រូក ឬ​ពង​ទា​ចៀន​ក៏​ដោយ មិន​គួរ​ញ៉ាំ​មុន​ពេល​គេង​ទេ ព្រោះ​វា​មាន​ជាតិ​ខ្លាញ់​ខ្ពស់ វា​ថែម​ទាំង​ធ្វើ​ឲ្យ​ខ្លាញ់​កក បង្ក​ឲ្យ​យើង​ធាត់​បាន​។ ជាតិ​ខ្លាញ់​ច្រើន​វា​ធ្វើ​ឲ្យ​រាង​កាយ​ប្រើ​ពេល​យូរ​ក្នុង​ការ​រំលាយ​។ នៅ​ពេល​ប្រព័ន្ធ​រំលាយ​អាហារ​នៅ​តែ​ធ្វើការ ដូចនេះ​រាង​កាយ​របស់​យើង​មិន​អាច​សម្រាក​បាន​គ្រប់គ្រាន់​ទេ​។
 
២. កា​រ៉េ​ម
គ្នា​យើង​ភាគច្រើន​ញ៉ាំ​កា​រ៉េ​ម​បន្ទាប់​ពី​បាយ​ល្ងាច​ហើយ ទាំង​មិនដឹង​ថា​វា​មាន​ជាតិ​ខ្លាញ់​ខ្ពស់​។ ពេល​យើង​ញ៉ាំ​កា​រ៉េ​ម​សូកូឡា កាហ្វេ​ម៉ូ​កា ឬ​កា​រ៉េ​ម​ដូង​មុន​ពេល​ចូល​គេង ក្រពះ​មិន​អាច​រំលាយ​ជាតិ​ខ្លាញ់​ទាំង​អស់នោះ​បាន​ទេ​។ អាស៊ីត​ក្នុង​ក្រពះ​នៅ​តែ​ហូរ ហើយ​ពេល​យើង​គេង​វា​អាច​នឹង​ហូរ​ត្រលប់​មក​វិញ ធ្វើ​ឲ្យ​មាន​បញ្ហា​ចុងដង្ហើម​បាន​យ៉ាង​ងាយ​។
 
៣. អាហារ​ហឹរ
បើ​យើង​នៅ​តែ​ញ៉ាំ​អាហារ​ហឹរ​ផ្សេង​ៗ​ដូច​ជា បុកល្ហុង តុ​ម​យ៉ាំ ដែល​ហឹរ​ខ្លាំង​។ អាហារ​ទាំងនោះ​នឹង​បង្កើន​អាស៊ីត​ក្នុង​ក្រពះ និង​អាច​ធ្វើ​ឲ្យ​ក្រហាយ​ក្រពះ​ដែរ​។
 
៤. អាហារ​ត្រាំ
ពួក​អាហារ​ត្រាំ​នឹង​បង្កើន​ជាតិ​ហ្គា​ស​ក្នុង​ក្រពះ ធ្វើ​ឲ្យ​ហើមពោះ​។ បើ​យើង​ញ៉ាំ​អាwww.health.com.khហារ​បែប​នេះ​មុន​ចូល​គេង​ក្រពះ​នឹង​ធ្វើ​ទុក ហើយ​យើង​មិន​អាច​គេង​បាន​ទេ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com