សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ហ្វីលីពីន ចង់ចេញពីបញ្ជីប្រផេះនៃការលាងលុយកខ្វក់របស់អង្គការ FATF 04, Jan 2024 , 11:59 am
រូបិយប័ណ្ណអាម៉េរិក និងហ្វីលីពីន ។ រូបភាព ៖ AFP
× ហ្វីលីពីនរំពឹងនឹងត្រូវដកចេញពីបញ្ជីប្រផះនៃការរលាងលុយកខ្វក់របស់អង្គការអន្តររដ្ឋាភិបាលដែលស៊ើបអង្កេតហិរញ្ញវត្ថុ (FATF)នៅឆ្នាំនេះ។ នេះបើតាមក្រុមប្រឹក្សាប្រឆាំងការលាងលុយកខ្វក់របស់ហ្វីលីពីននៅថ្ងៃទី២ ខែធ្នូ។
FATF ដែលជាអង្គការអន្តររដ្ឋាភិបាលកំពុងប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម បានបញ្ចូលហ្វីលីពីនទៅក្នុងបញ្ជីប្រផេះកាលពីខែមិថុនា ឆ្នាំ២០២១ ដោយលើកហេតុផលមួយចំនួនជុំវិញហានិភ័យនៃការលាងលុយពីកាស៊ីណូ និងកង្វះការកាត់ទោសចំពោះករណីផ្តល់មូលនិធិភេរវកម្ម។
លោក Matthew David នាយកប្រតិបត្តិនៃក្រុមប្រឹក្សាប្រឆាំងការលាងលុយកខ្វក់ ហ្វីលីពីន បានប្រាប់សន្និសីទសារព័ត៌មានពីវិមានប្រធានាធិបតីថា ហ្វីលីពីនមិនទាន់បានដោះស្រាយបញ្ហាមួយចំនួនដែលពាក់ព័ន្ធជាមួយFATF នៅឡើយទេ។
«សកម្មភាពដែលពិបាកបំផុតគឺការកាត់ទោសជុំវិញហិរញ្ញប្បទានភេរវកម្ម។ យើងត្រូវដាក់សំណុំរឿងហិរញ្ញប្បទានភេរវកម្មបន្ថែមទៀត»។ លោក David បានថ្លែងបែបនេះ ដោយបញ្ជាក់ថា កាលណាហ្វីលីពីនស្ថិតក្នុងបញ្ជីប្រផេះ គឺមានហានិភ័យកាន់តែខ្ពស់ក្នុងការធ្លាក់ចូលទៅក្នុងបញ្ជីខ្មៅ។
ការជាប់ក្នុងបញ្ជីខ្មៅរបស់អង្គការ FATF អាចធ្វើឱ្យមានរឹតត្បិតជាងមុនលើការចំណាយថ្លៃប្រតិបត្តិការខ្ពស់សម្រាប់ប្រជាជនហ្វីលីពីនរាប់លាននាក់ដែលកំពុងរស់នៅ និងធ្វើការនៅបរទេសដែលចង់ផ្ញើប្រាក់រាប់ពាន់លានដុល្លារទៅហ្វីលីពីន៕
Tag:
លាងលុយកខ្វក់
ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com