ជាតិ
គម្រោងចំណាយឆ្នាំ២០២៤សម្រាប់ក្រសួងធម្មការ មានជាង១៨លានដុល្លារអាម៉េរិក 05, Jan 2024 , 3:39 pm
× របាយការណ៍ថវិកាសង្ខេបឆ្នាំ២០២៤ (Budget in Brief, Fiscal Year 2024) ផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា គម្រោងចំណាយថវិកាក្រសួងធម្មការ និងសាសនា តាមកម្មវិធី-អនុកម្មវិធី មានចំនួន ៧៤ ២៧៨លានរៀល (ជាង១៨លានដុល្លារអាម៉េរិក)។
គម្រោងថវិកាដែលរដ្ឋប្រើប្រាស់សម្រាប់ក្រសួងធម្មការ គឺផ្តោតលើកម្មវិធីសុខដុមនីយកម្មសាសនានៅកម្ពុជា ដោយមានអនុកម្មវិធីចំនួន៤។ សេវាគាំទ្រទូទៅរាជធានី-ខេត្ត នឹងប្រើប្រាស់ថវិកាចំនួន៤២ ៣៥៨លានរៀល។
កញ្ចប់ថវិកាចំនួន ២៤ ៤១៣លានរៀល នឹងប្រើប្រាស់សម្រាប់កិច្ចការរដ្ឋបាលទូទៅ ខណៈ ៥ ៤៤១,៥លានរៀល ជាកញ្ចប់ថវិកាសម្រាប់ការអប់រំវិស័យពុទ្ធិកសិក្សា ខណៈអនុកម្មវិធី អំពីការផ្សព្វផ្សាយព្រះពុទ្ធសាសនា និងរក្សាសុខដុមនីយកម្មខាងជំនឿសាសនា មានគម្រោងថវិកាចំនួន ២ ០៦៥,៥លានរៀល៕
© រក្សាសិទ្ធិដោយ thmeythmey.com