ជាតិ
លោក ស សុខា ដកតំណែងអធិការរងខណ្ឌម្នាក់ក្រោយប្រព្រឹត្តល្មើសវិន័យនគរបាល
06, Jan 2024 , 3:29 pm        
រូបភាព
ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប កាលពីថ្ងៃទី៤ មករា ឆ្នាំ២០២៣។ រូបភាព៖ គណនីហ្វេសប៊ុក លោក ស សុខា

ដោយ: ថ្មីៗ
ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីរបស់ក្រសួងមហាផ្ទៃ  បានដកតំណែង អធិការរងនគរបាលខណ្ឌជ្រោយចង្វារម្នាក់ ឱ្យមកជាមន្ត្រី ព្រមទាំងបន្ថយឋានន្តរស័ក្តិ ១ថ្នាក់ ពីវរសេនីយ៍ទោ មកនៅត្រឹមវរសេនីយ៍ត្រី។ បើយោងតាមសេចក្តីប្រកាសដែលចុះហត្ថលេខាដោយ លោក ស សុខា រដ្ឋមន្ត្រីរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣មករា មូលហេតុដែលអធិការរងរូបនេះ អស់តំណែង ព្រោះបានប្រព្រឹត្តល្មើសនឹងវិន័យកងកម្លាំងនគរបាលជាតិ៕

© រក្សាសិទ្ធិដោយ thmeythmey.com