ជាតិ
ព្រះមហាក្សត្រ បង្គាប់ឱ្យដកហូត និងទម្លាក់ស័ក្តិ នគរបាល៤នាក់
06, Jan 2024 , 5:29 pm        
រូបភាព
ដោយ: ថ្មីៗ
ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី បានត្រាស់បង្គាប់ឱ្យ ដកហូត និង បន្ថយឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍៤រូប ឱ្យមកនៅត្រឹមថ្នាក់ពលបាលត្រី ក្នុងក្របខណ្ឌនគរបាលជាតិ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលព្រះមហាក្សត្រ ទ្រង់ឡាយព្រះហត្តលេខានៅថ្ងៃទី៥ ខែមករានេះ។

 
យោងតាមព្រះរាជក្រឹតនេះ ក្នុងចំណោមនាយឧត្តមសេនីយ៍ ដែលត្រូវដកហូតស័ក្ដិទាំង៤នាក់នោះ ថ្នាក់ឧត្តមសេនីយ៍ទោម្នាក់ និងឧត្តមសេនីយ៍ត្រី៣នាក់ ហើយពួកគេ គឺជាក្រុមការងារ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ៕

© រក្សាសិទ្ធិដោយ thmeythmey.com