ជាតិ
វីដេអូ
កត្តាសិស្ស,គ្រូបង្រៀន,អាណាព្យាបាល និងមិត្តភក្តិ ជំរុញឱ្យជាប់និទ្ទេស A! 10, Jan 2024 , 2:15 pm
× ភ្នំពេញ៖ កត្តាសិស្ស, កត្តាគ្រូបង្រៀន, កត្តាអាណាព្យាបាល និងកត្តាមិត្តភក្តិ ពិតជារួមចំណែកជួយឱ្យសិស្សជាប់និទ្ទេសA។ លោកស្រី ជេត បុប្ផាផល ជាគ្រូបង្រៀន និងជាអាណាព្យាបាលសិស្សនិទ្ទេស A បានលើកឡើងថា ការចូលរួមពីអាណាព្យាបាល ជាផ្នែកមួយដ៏សំខាន់ក្នុងការជួយជំរុញឱ្យកូនរៀនសូត្រទទួលបានភាពជោគជ័យ។
ការសិក្សានៅថ្នាក់វិទ្យាល័យ សិស្សានុសិស្សមួយចំនួន មានគោលដៅយកនិទ្ទេស A។ ដើម្បីទទួលបាននិទ្ទេស A ត្រូវការការចូលរួមពីអាណាព្យាបាល គ្រូបង្រៀន មិត្តភក្តិ និងកត្តារបស់សិស្សផ្ទាល់។ ក្នុងពិធីសំណេះសំណាលជាមួយសម្ដេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៩ មករា លោកស្រី ជេត បុប្ផាផល ជាគ្រូបង្រៀន និងជាអាណាព្យាបាលសិស្សនិទ្ទេស A បានឱ្យដឹងថា កត្តាទាំង៤ខាងលើ ពិតជាមានសារៈសំខាន់ក្នុងជួយឱ្យសិស្សទទួលបាននិទ្ទេសA។
បើតាមលោកស្រី បុប្ផាផល កត្តាសិស្ស និងគ្រូ គឺសិស្សត្រូវតែជាសិស្សដែលខិតខំ និងយកចិត្តទុកដាក់លើទើបគ្រូបង្រៀនទៅឆាប់យល់។ ចំណែកកត្តាអាណាព្យាបាលវិញ គឺត្រូវការការចូលរួមពីអាណាព្យាបាល និងកត្តាមិត្តភក្តិ ត្រូវរាប់អានមិត្តភក្តិល្អ និងចូលចិត្តរៀនសូត្រ។
ក្នុងនាមជាអាណាព្យាបាលសិស្សនិទ្ទេស A ជុំ សុធីរៈ លោកស្រី បុប្ផាផល បានបណ្ដុះកូនតាំងពីកុមារភាព។ លោកស្រី រៀបរាប់យ៉ាងដូច្នេះ៖ «ខ្ញុំតាំងចិត្តខ្លួនឯង ខ្ញុំតាំងចិត្តថាខ្ញុំនឹងធ្វើឱ្យគ្រាប់ពូជមួយគ្រាប់នេះ ក្លាយជាគ្រាប់ពូជ និងជាធនធាន ដែលសង្គមជាតិត្រូវការ។ ដូច្នេះខ្ញុំត្រូវបង្ហាត់បង្រៀនគាត់ តាំងពីតូច ហើយខ្ញុំដឹងថាគាត់មានគុណសម្បត្តិ និងគុណវិបត្តិយ៉ាងម៉េច បើចំណុចណាមិនល្អ ខ្ញុំកែគាត់»៕
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖
Tag:
និទ្ទេស A
គ្រូបង្រៀន
អាណាព្យាបាល
© រក្សាសិទ្ធិដោយ thmeythmey.com