ជាតិ
វីដេអូ
មិនសុំគេ តែលោកយាយ សំ សុង សុខចិត្តអង្គុយលក់ផ្កាឈូកយកលុយធ្វើបុណ្យ... 14, Jan 2024 , 11:02 am
× មានវ័យ ៧៦ឆ្នាំ លោកយាយ សំ សុង ជាអ្នកលក់ផ្កាឈូក នៅទីតាំងព្រះអង្គដងកើ។ ដូនចាស់មកពីស្រុកសំរោង ខេត្តតាកែវរូបនេះ បានប្រកបរបរនេះ ១០ឆ្នាំមកហើយ។ ទោះមានវ័យចំណាស់ តែលោកយាយ សុង មិនដើរសុំគេនោះទេ ដោយសុខចិត្តអង្គុយលក់ផ្កាឈូកយកលុយធ្វើបុណ្យ។
ព្រះអង្គដងកើ ជាទីតាំងដែលពលរដ្ឋ តែងមកបន់ស្រន់សុំសេចក្ដីសុខ។ ទីតាំងព្រះអង្គដងកើ មានមនុស្សប្រុសស្រី ចាស់ក្មេង ចេញចូលបន់ស្រន់ឥតដាច់ មិនថាថ្ងៃសីល ឬថ្ងៃធម្មតានោះទេ។ លោកយាយ សំ សុង តែងធ្វើដំណើរពីស្រុកសំរោង ខេត្តតាកែវ ដើម្បីមកលក់ផ្កាឈូក ផ្កាម្លិះ និងទៀនធូប នៅសួនច្បារមាត់ទន្លេ ជិតព្រះអង្គដងកើ។ បើតាមលោកយាយ សំ សុង ជំនឿនេះ មានតាំងពីដូនតាមក មិនថារាស្រ្តសាមញ្ញនោះទេ សូម្បីតែមន្រ្តីរាជការក៏មកគោរពបូជា។
ក្នុងមួយថ្ងៃ ដូនចាស់រូបនេះ អាចរកចំណូលបានពី៤ទៅ១០ម៉ឺនរៀល ដែលអាចផ្គត់ផ្គង់ការចំណាយ និងអាចយកទៅធ្វើបុណ្យផ្សេងៗ។ ទោះត្រូវធ្វើដំណើរពីខេត្តតាកែវ ដើម្បីមកលក់ផ្កា តែលោកយាយ សុង សប្បាយចិត្ត។ «សប្បាយចិត្តដែលបានមកលក់នៅនេះ។ ការលក់ផ្កានេះ ជាមុខរបរសមរម្យរបស់មនុស្សចាស់ហើយ»។ នេះជាការលើកឡើងរបស់លោកយាយ សុង៕
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ជាមួយលោកយាយ សំ សុង អ្នកលក់ផ្កាឈូកនៅទីតាំងព្រះអង្គដងកើដូចតទៅ៖
Tag:
លក់ផ្កា
ព្រះអង្គដងកើ
តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com