ជាតិ
វីដេអូ
ពលរដ្ឋភាគច្រើន មកថ្វាយភ្លេងដល់«ព្រះអង្គដងកើ» ដើម្បីសុំពរជ័យ និងលាបំណន់ 15, Jan 2024 , 7:59 am
× ភ្នំពេញ៖ នៅរៀងរាល់ថ្ងៃសីល គេតែងឃើញមានរោងភ្លេងពិណពាទ្យ នៅមុខព្រះអង្គដងកើ។ វង់ភ្លេងពិណពាទ្យនេះ មានតែថ្ងៃសីលទេ ហើយពលរដ្ឋដែលមកបន់ស្រន់ និងលាបំណន់ តែងតែថ្វាយភ្លេងពិណពាទ្យដល់ព្រះអង្គដងកើ។
លោក កែវ សុនន្ទកវី តន្រ្តីករ និងគ្រូភ្លេងបុរាណខ្មែរ បានឱ្យដឹងថា ការថ្វាយភ្លេង និងជំនឿនៅព្រះអង្គដងកើ មានតាំងពីយូរណាស់មកហើយ។ បើតាមលោកគ្រូភ្លេងបុរាណខ្មែររូបនេះ ពលរដ្ឋភាគច្រើន តែងថ្វាយភ្លេង ដើម្បីសុំសេចក្ដីសុខ និងលាបំណន់។
ចំពោះចំនួនបទភ្លេងដែលថ្វាយ អាស្រ័យលើបុគ្គលរៀងៗខ្លួន ដោយអ្នកខ្លះថ្វាយ ៣បទ ៧បទ ៩បទ ១២បទ ឬច្រើនជាងនេះ។ ភ្លេងពិណពាទ្យនៅមុខព្រះអង្គដងកើ មានតម្លៃ ៤ពាន់រៀលក្នុងមួយបទ។ រៀងរាល់ថ្ងៃសីល វង់ភ្លេងពិណពាទ្យរបស់លោកគ្រូ សុនន្ទកវី លេងចាប់ពីម៉ោង៤៖៤៥នាទីព្រឹក ដល់ម៉ោង៩យប់។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖
Tag:
ភ្លេងពិណពាទ្យ
ព្រះអង្គដងកើ
© រក្សាសិទ្ធិដោយ thmeythmey.com