ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
នារីក្រលៀនខ្សោយ បង្ហាញតាមណាទៅ? 16, Jan 2024 , 6:59 am
× ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលបង្ហាញប្រាប់ថាក្រលៀនរបស់មនុស្សស្រីខ្សោយ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលនារីមានក្រលៀនមិនល្អ នឹងតែងតែមានអារម្មណ៍ថាហត់ និងធុញ។ ជាពិសេស មិនមានអារម្មណ៍មូលឡើយ ហើយការចងចាំក៏ចុះខ្សោយដែរ ដោយធ្វើឲ្យការងារធ្លាក់ចុះបាន។ មិនត្រឹមតែប៉ុណ្ណោះ តែងមានអារម្មណ៍ថប់ៗ ដង្ហើមខ្លី ពិបាកគេងលក់ណាស់។
- នៅពេលដែលក្រលៀនមនុស្សស្រីមិនល្អ នឹងធ្វើឲ្យវិលមុខ ចុកចង្កេះនិងខ្នង ថែមទាំងដៃជើងគ្មានកម្លាំងនោះទេ។ ជាពិសេស ទម្ងន់ក៏ចាប់ផ្តើមប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ។
- នៅពេលដែលសុខភាពក្រលៀនរបស់នារីកើតបញ្ហា នឹងធ្វើឲ្យជើងហើម ដោយហើមខ្លាំងមុនពេលមករដូវចន្លោះពីពីរទៅបីថ្ងៃ។
- នៅពេលដែលក្រលៀនខ្សោយ នឹងធ្វើឲ្យអ្នកញ៉ាំអ្វីមិនសូវចូលទេ ដោយតែងតែចង់ក្អួត ឈឺពោះ រាក ទល់លាមក ឬក្រពះពោះវៀនមិនស្រួលឡើយ។ ជាពិសេស ក៏អាចធ្វើឲ្យអ្នកក្អួតដោយមិនដឹងខ្លួនផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com