ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មក​ដឹង​ថា ករណី​អ្វីខ្លះ​ដែល​ត្រូវការ​ព្យាបាល​ដោយ​លាង​ឈាម?
19, Jan 2024 , 6:59 am        
រូបភាព
គ្រូពេទ្យ​នឹង​ជួយ​កំណត់​ឱ្យ​ដឹង​ថា ពេល​អ្នក​គួរតែ​ចាប់ផ្តើម​ធ្វើការ​លាង​ឈាម​ដោយ​ផ្អែក​ទៅ​តាម​កត្តា​ជា​ច្រើន​ដូច​ជា សុខភាព​ទូទៅ មុខងារ​តម្រងនោម រោគ​សញ្ញា គុណភាព​ជីវិត និង​ការ​ចង់​ផ្ទាល់ខ្លួន ។
 
អ្នក​ប្រហែលជា​សម្គាល់​ឃើញ​មាន​រោគ​សញ្ញា​នៃ​ជំងឺ​ខ្សោយតម្រងនោម​ដូច​ជា ចង្អោរ ក្អួត ហើម ឬ​អស់កម្លាំង ។ គ្រូពេទ្យ​នឹង​ប្រើប្រាស់ Estimated Glomerular Filtration Rate (eGFR) របស់​អ្នក​ដើម្បី​កំណត់​អំពី​កម្រិត​នៃ​មុខងារ​តម្រងនោម ។ eGFR ត្រូវ​បាន​កំណត់​ដឹង​តាម​រយៈ​ការ​ប្រើប្រាស់​លទ្ធផល Creatinine ភេទ អាយុ និង​កត្តា​ផ្សេង​ៗ​ទៀត ។ ចំពោះ​តម្លៃ​ធម្មតា​របស់​វា​វិញ​គឺ​មានការ​ប្រែប្រួល​ទៅ​តាម​អាយុ​ដែរ​។ ការ​កំណត់​ទៅ​លើ​មុខងារ​តម្រងនោម​បែប​នេះ​អាច​ជួយ​ក្នុង​ការ​រៀបចំ​គម្រោង​ព្យាបាល​រួម​ទាំង​ការ​ចាប់ផ្តើម​លាង​ឈាម​ទៀត​ផង​។
 
ការ​លាង​ឈាម​អាច​ជួយ​ឱ្យ​រាង​កាយ​គ្រប់គ្រង​សម្ពាធ​ឈាម និង​រក្សា​តុល្យភាព​ជាតិ​ទឹក និង​ជាតិ​រ៉ែ​បាន​យ៉ាង​ល្អ​ដូច​ជា​ប៉ូ​តា​ស្យូ​ម និង​សូ​ដ្យូ​ម​។ ជា​ធម្មតា ការ​លាង​ឈាម​ចាប់ផ្តើម​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​មុន​ពេល​តម្រងនោម​ខូច​ដល់​ចំណុច​មួយ​មាន​ផលវិបាក​ដែល​អាច​គម្រាម​គំ​ហែង​ដល់​អាយុជីវិត​។
 
មូលហេតុ​ដែល​ធ្វើ​អោយ​ខ្សោយតម្រងនោម​ជា​ញឹកញាប់​ដូច​ជា​៖
  • ជំងឺ​ទឹកនោមផ្អែម
  • សម្ពាធ​ឈាម​ឡើង​ខ្ពស់
  • រលាក​តម្រងនោម
  • រលាក​សរសៃឈាម
  • មាន​គីស​ក្នុង​តម្រងនោម
ទោះបីជា​យ៉ាងណា​ក៏​ដោយ តម្រងនោម​អាច​នឹង​ឈប់​ធ្វើការ​ភ្លាម​ៗ ក្រោយ​ពី​មាន​ជំងឺ​ធ្ងន់ធ្ងរ​ណាមួយ ការ​វះកាត់​ដែល​មាន​ផលវិបាក គាំងបេះដូង ឬ​បញ្ហា​ធ្ងន់ធ្ងរ​ផ្សេង​ៗ​។ ការ​ប្រើ​ថ្នាំ​ក៏​អាច​បណ្តាល​អោយ​មាន​របួស​ដល់​តម្រងនោម​ដែរ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com