ជាតិ
កម្មករម្នាក់ស្លាប់ និង២០នាក់ទៀតរបួស ដោយសារអគ្គិភ័យនៅរោងចក្រយីដា
19, Jan 2024 , 10:09 am        
រូបភាព
អាជ្ញាធរចុះពន្លត់អគ្គិភ័យនៅរោងចក្រយីដា កាលពីថ្ងៃទី១៨មករា ២០២៤។ រូបពី PCKP
អាជ្ញាធរចុះពន្លត់អគ្គិភ័យនៅរោងចក្រយីដា កាលពីថ្ងៃទី១៨មករា ២០២៤។ រូបពី PCKP
ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះ រោងចក្រកាត់ដេរ ឈ្មោះ«យីដា» នៅខេត្តកណ្ដាល បណ្ដាលឱ្យកម្មករម្នាក់ស្លាប់ ហើយ២០នាក់ទៀត បានរងរបួស។


​ករណីអគ្គិភ័យ​នៅរោងចក្រយីដា (មេនូហ្វេកធីរើ ខូ អិលធីឌី)Yi Da Manufacturer Co;Ltd ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បានកើតឡើងកាលពីថ្ងៃទី១៨ មករា។ ​អាជ្ញាធរ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អស់១៥គ្រឿង។ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។​
 
បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្មការិនី សុខ ឆវី ដែលជាប្រធានផ្នែកម្នាក់ក្នុងរោងចក្រយីដា បានបាត់បង់ជីវិត ក្នុងករណីខាងលើ និង​មានកម្មករ២០នាក់ទៀត រងរបួស ​ក្នុងនោះមាន១៧នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ។ 
 
រោងចក្រ យីដានេះ ត្រូវបានគេទទួលស្គាល់ថា ជារោងចក្រ មានស្តង់ដារសុខភាព និងសុវត្ថភាពខ្ពស់ ពាក់ព័ន្ធនឹងសុវត្ថិភាពអគ្គិភ័យ។ រោងចក្រនេះ ក៏មានបំពាក់នូវឧបករណ៍ចាំបាច់ រួមទាំងមានច្រកទ្វារអាសន្នគ្រប់គ្រាន់ផងដែរ។ នេះបើតាមសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា៕ 
 

Tag:
 កម្មករ
  អគ្គិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com