ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ទម្លាប់ញ៉ាំ៤នេះ ធ្វើឲ្យអ្នកងាយឈឺក្រពះ និងពោះវៀនណាស់
25, Jan 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់នៃការពិសារអាហារដែលធ្វើឲ្យអ្នកអាចប្រឈមនឹងបញ្ហាឈឺក្រពះ និងពោះវៀន។ តើមានអ្វីខ្លះទៅ?
 
  • ឆ្លងកាត់រយៈពេលមួយយប់ ពោះរបស់អ្នកគឺទទេរដោយគ្មានអាហារអ្វីក្នុងនោះទេ។ ប្រសិនជាអ្នកមិនមានទម្លាប់បរិភោគអាហារពេលព្រឹក នឹងធ្វើឲ្យក្រពះ និងពោះវៀនរបស់អ្នកងាយប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។
  • ប្រសិនជាអ្នកមានទម្លាប់ទំពារអាហារលឿនហើយលេបភ្លាម នឹងធ្វើឲ្យក្រពះ និងពោះវៀនពិបាករំលាយអាហារខ្លាំងណាស់។ ជាពិសេស ពេលដែលបរិភោគលឿនពេក នឹងធ្វើឲ្យខ្យល់ចូលពោះអ្នកច្រើន ដោយងាយធ្វើឲ្យអ្នកហើមពោះ និងឈឺពោះជាដើម។
  • នៅពេលដែលអ្នកឃ្លានខ្លាំង ហើយចាប់ផ្តើមសម្រុកញ៉ាំអាហារច្រើនក្នុងពេលតែមួយ នឹងធ្វើឲ្យក្រពះ និងពោះវៀនរបស់អ្នករងសម្ពាធខ្លាំងណាស់។ ដូចនេះ ទោះជាឃ្លានយ៉ាងណាក៏អ្នកគួរតែគ្រប់គ្រងបរិមាណនៃការញ៉ាំអាហាររបស់អ្នកឲ្យបានល្អផងដែរ។
  • បើអ្នកទម្លាប់ពិសារប្រៃពេក ហិរខ្លាំង ឬសាច់អាំង គួរតែកាត់បន្ថយ ព្រោះក្រោយពេលដែលញ៉ាំច្រើន នឹងធ្វើឲ្យក្រពះ ពោះវៀន និងក្រលៀនអ្នកជួបនឹងបញ្ហាព្រមគ្នាតែម្តង៕

© រក្សាសិទ្ធិដោយ thmeythmey.com