ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អស់ទាស់​ណាស់ ! ភេសជ្ជៈ​៤​មុខ​ជួយ​ឲ្យ​គេង​លក់​ស្រួល និង​សម្រក​ទម្ងន់
26, Jan 2024 , 10:59 pm        
រូបភាព
ឃ្លាន​មុន​ពេល​ចូល​គេង ជា​បញ្ហា​ធំ​របស់​ស្រី​ៗ ព្រោះ​អាច​ធ្វើ​ឲ្យ​ឡើង​គីឡូ តែបើ​មិន​ញ៉ាំ គឺ​គេង​មិន​លក់ ។ តែ​បើសិនជា​ប្តូរ​ពី​ការ​ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ មក​ផឹក​ជា​ភេសជ្ជៈ ៤ មុខ​នេះ​វិញ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​គេង​លក់​ស្រួល​ទេ ថែម​ទាំង​ជួយ​សម្រក​គីឡូ​បាន​ទៀត​។
 
១. ទឹកដោះគោ​ក្តៅ​ឧណ្ហ​ៗ
បើសិនជា​យប់​ជ្រៅ​ហើយ​ចេះ​តែ​ឃ្លាន​នេះ​ឃ្លាន​នោះ អាច​សាក​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហ​ៗ​បាន​។ តែ​មិន​ត្រូវ​ថែម​ស្ករ​ទេ ដោយសារ​តែ​ទឹកដោះគោ​សម្បូរ​ដោយ​ជាតិ Tryptophan និង កាល់ស្យូម​ជួយ​សម្រួល​ដល់​ការ​គេង​បាន​។ ជួយ​ពង្រឹង​ប្រព័ន្ធ​មេតា​ប៉ូ​លី​ស កាត់​បន្ថយ​ជាតិ​ខ្លាញ់​ដែល​ធ្វើ​ឲ្យ​យើង​ធាត់ តែបើ​ពិបាក​កម្តៅ​ទឹកដោះគោ​ឧណ្ហ​ៗ​ផឹក អាច​ញ៉ាំ​ជា​ទឹកដោះគោ​ស្រស់​គ្មាន​ជាតិ​ស្ករ​ក៏​បាន​ដែរ​។
 
២. ទឹក​ទំពាំងបាយជូរ
បើសិនជា​អ្នកជា​មនុស្ស​ចូល​ចិត្ត​ញ៉ាំ​បង្អែម​មុន​ពេល​ចូល​គេង គួរតែ​ប្តូរ​មក​ញ៉ាំ​ទឹក​ទំពាំងបាយជូរ​ស្រស់​វិញ​។ ជាតិ​ស្ករ​ធម្មតា​អាច​ជួយ​ឲ្យ​យើង​ឆ្អែត និង​គេង​លក់​ស្រួល ដោយសារ​តែ​ទឹក​ទំពាំងបាយជូរ​ជួយ​ពន្យារ​ការ​បង្កើត​កោសិកា​ខ្លាញ់​បាន​។
 
៣. តែ​ផ្កា Chamomile
សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​តែ គួរតែ​ជ្រើស​យក​តែ​ផ្តា​ក chamomile ញ៉ាំ​បើ​ឃ្លាន​ខ្លាំង​នៅ​ពេល​យប់​។ ដោយសារ​តែ​ក្លិនក្រអូប​របស់ chamomile ជួយ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​របស់​យើង​សម្រាក​។ វា​អាច​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​ពី​រាង​កាយ និង បង្អាក់​ចំណង់​អាហារ​បាន​ផង​ដែរ​។
 
៤. ស្រាក្រហម
ញ៉ាំ​ស្រាក្រហម​មួយ​កែវ​ជំនួស​ឲ្យ​អាហារ​នៅ​ពេល​យប់​ជ្រៅ មាន​ប្រយោជន៍​យ៉ាង​ណាស់​ចំពោះ​រាង​កាយ និង​ការ​គេង​។ ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Harvard បាន​រក​ឃើញ​ថា​អ្នក​ដែល​ញ៉ាំ​ស្រាក្រហម ២ កែវ​ក្នុង​មួយ​ថ្ងៃ មាន ៧០% ស្រក​ទម្ងន់​ច្រើន​ជាង​អ្នក​ដែល​អត់​ញ៉ាំ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com