ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
Cambodianess
២៥ខេត្ត/រាជធានី
ភ្នំពេញ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
កែប
ក្រចេះ
មណ្ឌលគិរី
ឧត្តរមានជ័យ
ប៉ៃលិន
ព្រះសីហនុ
ព្រះវិហារ
ពោធិ៍សាត់
ព្រៃវែង
រតនគិរី
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
ត្បូងឃ្មុំ
RFI
ជាតិ
លោក ហ៊ុន ម៉ានី ធានាថាការប្រឡងរើសគ្រូអប់រំកាយ នឹងប្រព្រឹត្តទៅដោយការទទួលខុសត្រូវខ្ពស់
26, Jan 2024 ,
7:31 pm
រូបភាព
លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អះអាងថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា នឹងប្រព្រឹត្តទៅដោយរលូន និងមានការទទួលខុសត្រូវខ្ពស់។ លោករដ្ឋមន្ត្រីមុខងារសាធារណៈ មានប្រសាសន៍បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា នាថ្ងៃទី២៦ មករា។
ចុចទីនេះដើម្បីទទួលបានព័ត៌មានរហ័ស
នៅថ្ងៃទី២៨ មករាខាងមុខ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ក្របខណ្ឌឆ្នាំ២០២៣។ ការប្រឡងនេះ មានការបែងចែកជា២វិញ្ញាសា គឺវិញ្ញាសាសរសេរ និងវិញ្ញាសាអនុវត្តកីឡា។ ចំពោះលទ្ធផលនៃការប្រឡង ជ្រើសរើសគ្រូបង្រៀនអប់រំកាយចំនួន ១០០នាក់ប៉ុណ្ណោះ សម្រាប់២១ខេត្ត។
នេះជាលើកទី២ហើយ ដែលក្រសួងមុខងារសាធារណៈ ដឹកនាំរៀបចំការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា នៅដើមអាណត្តិទី៧។ ទាក់ទងនឹងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡាខាងមុខ ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន ប្រសិទ្ធភាព និងអាចទទួលយកបាន។ ការប្រឡងនេះ ក៏មានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា នាថ្ងៃទី២៦ មករានេះ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា ការប្រឡងនេះ នឹងប្រព្រឹត្តទៅដោយរលូន ដើម្បីធ្វើយ៉ាងណាឱ្យបេក្ខជនជាប់ដោយមោទនៈ និងធ្លាក់ដោយអស់ចិត្ត។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏សង្កត់ធ្ងន់លើការទទួលខុសត្រូវខ្ពស់ចំពោះការប្រឡងនេះផងដែរ។
«ខ្ញុំសូមបញ្ជាក់ថា គណៈកម្មការរៀបចំការប្រឡង និងអនុគណៈកម្មការទាំងអស់ ដែលចូលរួមពាក់ព័ន្ធ គ្រប់មន្ត្រីរាជការ និងអ្នកដែលចូលរួមចំណែក គឺមានភាពទទួលខុសត្រូវខ្ពស់ ចំពោះអ្វីដែលជាបេសកកម្មរបស់យើង»។ នេះជាការបញ្ជាក់របស់លោក ហ៊ុន ម៉ានី ដោយបន្តរំឭកប្រសាសន៍សម្ដេច ហ៊ុន ម៉ាណែត ដែលផ្ដល់ជំនឿទុកចិត្តដល់ក្រសួងមុខងារសាធារណៈ អនុវត្តនូវយន្តការនេះ។
បើតាមលោក ម៉ានី កិច្ចការប្រឡងនេះ នឹងធ្វើដោយម៉ត់ចត់ និងយកចិត្តទុកដាក់។ តាមរយៈប្រឡងនេះ នឹងដកយកបទពិសោធនៃភាពជោគជ័យក្នុងការរៀបចំការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ កាលពីចុងឆ្នាំ២០២៣កន្លងទៅ។ រដ្ឋមន្ត្រីមុខងារសាធារណៈ បន្ថែមថា៖«យើងចង់ធ្វើឱ្យរលូន ជោគជ័យ និងទទួលយកបានទាំងអស់គ្នា ជាពិសេសធានានូវតម្លាភាព»។
ក្រោយប្រឡងជាប់បេក្ខជនទាំងអស់ ត្រូវចូលរួមបណ្ដុះបណ្ដាលរយៈពេល ២ឆ្នាំ សម្រាប់កម្រិត១២+២ និងរយៈពេល៤ឆ្នាំ សម្រាប់កម្រិត១២+៤។ ក្នុងករណីបេក្ខជនបោះបង់នៅអំឡុងពេលបណ្ដុះបណ្ដាល គណៈកម្មការរៀបចំការប្រឡង នឹងផ្ដល់ឱកាសដល់បេក្ខជនជាប់បម្រុង។
បន្ទាប់ពីបណ្ដុះបណ្ដាលរួច គ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡាទាំង១០០នាក់ នឹងចេញទៅបង្រៀននៅតាមអនុវិទ្យាល័យ និងវិទ្យាល័យ ដែលបានជ្រើសរើស។ សូមបញ្ជាក់ថា ការប្រឡងនេះ មានបេក្ខជនចូលរួមជិត ២០០០នាក់ ដោយបែងចែកជាពីរកម្រិត គឺការបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតមូលដ្ឋាន១២+២ ចំនួន ១៤៤៥នាក់ និងកម្រិតមូលដ្ឋាន ១២+៤ ចំនួន ៤៤៧នាក់៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com