ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លោក កើត រិទ្ធ ​បង្កើតក្រុមការងារពិសេសតាមដានការអនុវត្តច្បាប់ពាក់ព័ន្ធរឿង​ចរាចរណ៍ ​គ្រឿងញៀន...
30, Jan 2024 , 9:29 pm        
រូបភាព
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួបប្រជុំជាមួយមេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ រូបភាព៖ ហ្វេសប៊ុកក្រសួងយុត្តិធម៌
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួបប្រជុំជាមួយមេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ រូបភាព៖ ហ្វេសប៊ុកក្រសួងយុត្តិធម៌
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បាន​បង្កើត​ក្រុមការងារពិសេស តានដានការអនុវត្ត​ច្បាប់​របស់តុលាការ ពាក់ព័ន្ធនឹងសំណុំរឿង​គ្រឿង​ញៀន ចរាចរណ៍ និងអត្រានុកូលដ្ឋាន។ ក្រុមការ​ងារ​​ពិ​សេស​នេះ មាន​សមាស​ភាព២៥រូប ដែលមាន លោក គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ​ជាប្រធាន។ នេះបើតាម​សេចក្តីសម្រេចរបស់ លោក កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួង​យុត្តិធម៌ ចុះថ្ងៃទី២៩ មករា។
 
​បើតាម លោក កើត រិទ្ធ ​ក្រុមការងារពិសេសនេះ ជាសេនាធិការ​ប្រតិបត្តិ​របស់គណៈ​បញ្ជា​ការដឹកនាំយុទ្ធនាការ ដែលមានភារកិច្ច​តាមដាន និងត្រួតពិនិត្យការអនុវត្ត​ច្បាប់របស់​សាលាជម្រះក្តី និង​អង្គការអយ្យការអម​សាលាជម្រះ​ក្ដី នៅគ្រប់ដំណាក់កាល​នៃនីតិវិធី ចំពោះសំណុំ​រឿង​ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ចរាចរណ៍ និង​អត្រានុកូល​ដ្ឋាន។ 
 
ក្រុមការងារពិសេសនេះ ក៏ទទួលបន្ទុកពិនិត្យ ផ្តល់យោបល់ និងលើកសំណើវិធានការ ចំពោះ​​ភាពមិនប្រក្រតី នៃចំណាត់ការរបស់តុលាការ ​ដែលត្រូវបានរកឃើញ។ ក្រុមការងារ ពិសេស នេះ ក៏ជាតួអង្គសម្របសម្រួលការងារ និងសហការជាមួយសាលាជម្រះក្តី និង ស្ថាប័ន​ពាក់​ព័ន្ធ ​ដើម្បីធានា​ប្រសិទ្ធភាពនៃការអនុវត្តការងារ ធ្វើរបាយការណ៍អំពី វឌ្ឍនភាព​ការងារ ​ និង​លើកសំណើវិធានការចាំបាច់នានា ដើម្បីដោះស្រាយបញ្ហាប្រឈម៕
 
 
 

Tag:
 គ្រឿងញៀន
  ចរាចរណ៍
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com