ជាតិ
អត្ថបទពាណិជ្ជកម្ម
តើនរណាជាអធិរាជអំបោះឆៅ ក្នុងព្រឹត្តិការណ៍ KRUD KUN KHMER: The Battle of Kings?​
01, Feb 2024 , 10:29 am        
រូបភាព
គូឯក ដែលអ្នកគាំទ្រគុនខ្មែរទន្ទឹងរង់ចាំ គឺកីឡាករ​លំដាប់​ខ្លាំង​របស់​កម្ពុជា ធន់ រិទ្ធី ត្រៀមសងសឹក ជើងខ្លាំង សៃយុគ ដែលជាការប្រកួតប្រើអំបោះឆៅ។​ ដោយឡែក កីឡាករ​លំដាប់​ខ្លាំង​របស់​កម្ពុជាមួយរូបទៀតគឺ ឡៅ ចន្ទ្រា ​នឹង​ប្រកួតជាមួយកីឡាករថៃ ហ្វៃ សុដ សុខន ក្នុង​ព្រឹត្តិការណ៍ KRUD KUN KHMER: The Battle of Kings នៅសង្វៀន​ប្រដាល់​ទទកផង​ដែរ។

​បំណង​របស់អ្នកគាំទ្រគុនខ្មែរ និងសំណើរបស់ ធន់ រិទ្ធី ដែលចង់សងសឹក​នឹងខ្លាចាស់ សៃយុគ ម្តងទៀតនោះ ត្រូវបានបំពេញ​ដោយ លោក​ សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ​ប្រ៊ូវើរី ដែលជាក្រុមហ៊ុនឧបត្ថម្ភផ្តាច់មុខក្នុង​ព្រឹត្តិការណ៍ប្រកួតប្រដាល់ KRUD KUN KHMER: The Battle of Kings។ 
 
​ព្រឹត្តិការណ៍នេះ ក៏ជាការប្រកួតដណ្តើមខ្សែក្រវ៉ាត់ KRUD KUN KHMER រវាង កីឡាករខ្មែរ ឡៅ ចន្រ្ទា និង ស៊ុដ សាខន ក្នុងទំងន់ ៧៣ គីឡូក្រោម ជាមួយប្រាក់រង្វាន់ ១០ លានរៀលផងដែរ។ លើសពីនេះទៀតការប្រកួតរវាង ធន់ រិទ្ធី និងខ្លាចាស់ សៃយុគ មិនត្រឹមជាជំនួបសងសឹកប៉ុណ្ណោះទេ តែជាការដាក់ខ្សែក្រវាត់ម្នាក់មួយខ្សែ ដោយធន់ រិទ្ធី ដាក់ខ្សែក្រវាត់អំបោះ​ឆៅ KRUD KUN KHMER និងសៃយុគ ដាក់ខ្សែក្រវាត់ WMO ដោយមានការគាំទ្រប្រាក់រង្វាន់ពី ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី រហូត ២០លានរៀល សម្រាប់អ្នកឈ្នះក្នុងការប្រកួតនេះ ។



ក្រៅពីគូពិសេសៗ ទាំងពីរ​នេះកម្មវិធី  KRUD KUN KHMER: The Battle of Kings ក៏មានជំនួបគូពិសេសៗ ជាច្រើនគូលក្ខណៈអន្តរជាតិ មិត្តភាព និងប្រកួតសន្សំពិន្ទុ ដើម្បីខ្សែក្រវាត់ផង។ 
 
ក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី នៅតែបន្តគាំទ្រ គុនខ្មែរ និងការប្រកួតរបស់កីឡា ដើម្បីជាកម្លាំងលើកទឹកចិត្តដល់កីឡាករទាំងអស់ ឲ្យបញ្ចេញអស់សមត្ថភាព ទោះឈ្នះចាញ់ក្នុងស្មារតីកីឡា​។ កីឡានាំមកនូវមិត្តភាព កីឡានាំមកនូវ សុខភាព ភាពរីករាយ និង​ការជួបជុំ។ កីឡារស់នៅក្នុងសន្តិភាព ដូច្នេះសូមប្រជាពលរដ្ឋខ្មែរ​គ្រប់រូប ចូលរួមបន្តគាំទ្រ និងលើកទឹកចិត្តកីឡាករយើងទាំងអស់គ្នា។ 
 
សូមកុំភ្លេចចូលរួមទស្សនាដោយសេរី ទីតាំងនៅបរិវេណគម្រោង Vattanacville (វឌ្ឍនៈវីល) ផ្លូវ114, ភាគខាងត្បូង រោងចក្រ វឌ្ឍនៈប្រ៊ូវើរី ភូមិរបោះអង្កាញ់ សង្កាត់​ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នា​យប់​ថ្ងៃទី​៣ និង​ទី​៤ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។ ជាពិសេសព្រឹត្តិការណ៍ដ៏ធំមួយនេះនឹងមានការផ្សាយផ្ទាល់ តាមរយៈកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា Facebook page និង Youtube របស់ទូរទស្សន៍ជាតិកម្ពុជា ក៏ដូចជា Facebook page Krud Energy នៅវេលាម៉ោង ៦:៣០នាទីយប់៕
 
(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 Damrei
© រក្សាសិទ្ធិដោយ thmeythmey.com