ជាតិ
អត្ថបទពាណិជ្ជកម្ម
អិលអូអិលស៊ី ប្តេជ្ញាចូលរួមក្នុងការងារសង្គម និងការបណ្តុះបណ្តាលសហគមន៍ឱ្យកាន់តែសកម្ម ក្នុងឆ្នាំ២០២៤នេះ ​
01, Feb 2024 , 10:18 am        
រូបភាព
ឈរលើគោលជំហរជាគ្រឹះស្ថានផ្ដល់សេវាហិរញ្ញវត្ថុ និងទទួលប្រាក់បញ្ញើឈានមុខគេនៅក្នុងប្រទេសកម្ពុជា អិលអូអិលស៊ី កំពុងបន្តពង្រីកសក្តានុពលឥតឈប់ឈរ លើផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ទៅកាន់អតិថិជនប្រកបដោយបរិយាបន្ន។ ទន្ទឹមគ្នានេះ ការពង្រឹងគុណភាពសេវាកម្ម ការយកចិត្តទុកដាក់ទៅលើការងារសង្គម និងផលប្រយោជន៍រួមរបស់ សហគមន៍ ក៏ជាកាតព្វកិច្ចចម្បងដែល អិលអូអិលស៊ី មិនដែលមើលរំលងដែរ។ ​ជារៀងរាល់ឆ្នាំ អិលអូអិលស៊ី​ តែងតែរៀបចំនូវផែនការការងារសង្គមជាច្រើន ​រួមមាន​វគ្គបណ្តុះបណ្តាលអំពីចំណេះដឹងហិរញ្ញវត្ថុទៅកាន់សហគមន៍ ការថែរក្សាការពារបរិស្ថាន ការចូលរួមចំណែកផ្សេងៗទៀត ទៅកាន់សហគមន៍ជាដើម។
 
តាមរយៈការបង្ហាញជូននូវលទ្ធផលក្នុងឆ្នាំ២០២៣ កន្លងផុតទៅថ្មីៗនេះ ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូលអិលស៊ី (ខេមបូឌា) បានផ្តល់វគ្គបណ្តុះបណ្តាល អំពីចំណេះដឹងហិរញ្ញវត្ថុ ដល់សហគមន៍ដែលស្ថិតក្នុងតំបន់ប្រតិបត្តិការសាខារបស់ខ្លួន បាន​ចំនួន ២៣៧វគ្គ ដែលមានអ្នកចូលរួមសរុប ៤,២១៨នាក់ ក្នុងនោះមានស្ត្រី​ចំនួន ៣,៣៣៥នាក់។ វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងក្រោមប្រធានបទជាច្រើនរួមមាន ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការគ្រប់គ្រងចំណូលចំណាយ ការសន្សំប្រាក់ ការរៀបចំហិរញ្ញវត្ថុសម្រាប់ហានិភ័យនៅពេលអនាគត ការប្រើប្រាស់កម្ចីឱ្យចំគោលដៅ និងវិធីសាស្ដ្រដោះខ្លួនចេញពីបំណុលជាដើម។ ចំណេះដឹងហិរញ្ញវត្ថុទាំងនេះ នឹងរួមចំណែក​​ធានាថា អតិថិជនរបស់ អិលអូអិលស៊ី និងប្រជាពលរដ្ឋមានសុវត្ថិភាពហិរញ្ញវត្ថុ និងទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ស្របតាមយុទ្ធសាស្ត្ររបស់ធនាគារជាតិនៃកម្ពុជា។



 នេះជាលទ្ធផលមួយដ៏គួរឱ្យកត់សម្គាល់ និងបង្ហាញពីការគិតគូរ និងចូលរួមចំណែកក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ទៅកាន់អតិថិជនក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។ ក្រៅ ពី​ការបណ្តុះបណ្តាលដោយផ្ទាល់ដល់អតិថិជន អិលអូអិលស៊ី ក៏​ចែករំលែក​​មាតិកាស្តីពីបំណិន និងចំណេះដឹងហិរញ្ញវត្ថុ នៅលើគ្រប់បណ្តាញសង្គមរបស់ខ្លួនជារៀងរាល់ថ្ងៃដែរ ដើម្បីចូលរួមបង្កើនណេះដឹងហិរញ្ញវត្ថុដល់សាធារណជន។

បន្ថែមលើនេះ អិលអូអិលស៊ី បានរៀបចំព្រឹត្តិ្កការណ៍សហគមន៍ (CSR) ដោយបានចែករំលែកទៅដល់សាលារៀន និងភូមិឃុំនៅក្នុងសហគមន៍ជាច្រើនទូទាំងប្រទេស ​ដែលរួមមាន​ការរៀបចំសាលារៀនឱ្យមានសោភ័ណភាពថ្មី ចែករំលែកសម្ភារសិក្សា ការដាំដើមឈើ ការសម្អាតទីធ្លាសាធារណៈ ការចែកជូនធុងសំរាម បង់អង្គុយលេង និងសម្ភារប្រើប្រាស់ជាច្រើនផ្សេងទៀត​​។ល។ សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងពីការចូលរួមចំណែកសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដោយលើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ដើម្បីកា្លយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អទៅថ្ងៃអនាគត​។
 
 


គួររំលឹកផងដែរថា​​ អិលអូអិលស៊ី ក៏បានរៀបចំនូវសកម្មភាពផ្សេងទៀត តាមរយៈការចុះយកអំណោយមួយចំនួន មានដូចជា អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ និងសាប៊ូដុសខ្លួន ចែកជូនប្រជាជនដែលបានរងគ្រោះដោយសារគ្រោះធម្មជាតិ និងការផ្តល់កង់ដល់កុមារដែលមានជីវភាពខ្វះខាត ដើម្បីសម្រួលដល់ការធ្វើដំណើរមកកាន់សាលារៀនជាដើម។ ទាំងនេះសបញ្ជាក់ឱ្យឃើញថា អិលអូអិលស៊ី បានយកចិត្តទុកដាក់ លើការជួយប្រជាពលរដ្ឋទូទៅក្នុងពេលមានអាសន្ន ឬជួបបញ្ហា។
 
អិលអូលអិលស៊ី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដើរតាមផែនការដែលបានរៀបចំឡើង សម្រាប់ឆ្នាំ ២០២៤ នេះទៅលើការចូលរួមកិច្ចការសង្គម ការចែករំលែកចំណេះដឹងហិរញ្ញវត្ថុដល់សហគមន៍បន្តទៀត ដោយនាំយកនូវមេរៀនល្អៗទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុ ព្រមទាំងចំណេះដឹងអំពីបរិស្ថានផងដែរ៕

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com