ជាតិ
អត្ថបទពាណិជ្ជកម្ម
អាហារូបករណ៍ទៅសិក្សានៅប្រទេសនូវែលសេឡង់ឆ្នាំ២០២៤
01, Feb 2024 , 3:19 pm        
រូបភាព
ភ្នំពេញៈ ស្ថានទូត នូវែលសេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសជាផ្លូវការបើកអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) សំរាប់ឆ្នាំ២០២៤ ដល់ប្រជាជនកម្ពុជា។
 
លោក Jonathan Kings ឯកអគ្គរាជទូតណូវែលសេឡង់ប្រចាំកម្ពុជាបានឲ្យដឹងថា អាហារូបករណ៍ម៉ាណាគីនូវែលសេឡង់ មានគោលបំណងផ្តល់នូវចំណេះដឹង និងជំនាញបន្ថែម ទៅដល់ប្រជាជន កម្ពុជា ដើម្បីឲ្យពួកគេមានលទ្ធភាពចូលរួមក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសពួកគេ ហើយលោកក៏បានអំពាវនាវឲ្យបេក្ខជនដែលមានសមត្ថភាពទាំងអស់ចូលរួមដាក់ពាក្យឲ្យបានច្រើនកុះករផងដែរ។
 
 
នៅក្នុងឆ្នាំ ២០២៤ នេះ ប្រទេសនូវែលសេឡង់នឹងផ្តល់អាហារូបករណ៍ សម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិតដល់ប្រជាជនកម្ពុជា ដែលបម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជននានា ដែលផ្តោតទៅលើ វិស័យអាទិភាពសម្រាប់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា រួមមាន ការផ្លាស់ប្តូរអាកាសធាតុ និងភាពធន់ទ្រាំ ការគ្រប់គ្រងគ្រោះមហន្តរាយ សន្តិសុខស្បៀង និងការអភិវឌ្ឍន៍វិស័យកសិកម្ម ការគ្រប់គ្រងថាមពលកកើតឡើងវិញ  អភិបាលកិច្ចល្អ និងការអប់រំផ្នែកបង្រៀនភាសាអង់គ្លេស សម្រាប់ការសិក្សារថ្នាក់ អនុបណ្ឌិត និងបណ្ឌិត។ 
  
ការទទួលពាក្យសុំអាហារូបករណ៍ដើម្បីទៅសិក្សានៅប្រទេសនូវែលសេឡង់ Manaaki New Zealand Scholarships សំរាប់ឆ្នាំ ២០២៤ នេះចាប់ផ្តើមពីពេលនេះតទៅ  រហូតដល់ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២៤ តាមប្រព័ន្ធអេឡិចត្រូនិច។  
 
រដ្ឋាភិបាលនូវែលសេឡង់ បានប្តេជ្ញាចិត្តក្នុងការផ្តល់អាហារូបករណ៍សម្រាប់ថ្នាក់ក្រោយឧត្តមសិក្សាដល់ប្រជាជនកម្ពុជា និងជាពិសេសលើកទឹកចិត្តបេក្ខជនជាស្ត្រីដែលមានសមត្ថភាពសមស្រប និងបេក្ខជនតាមខេត្ត។
 
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅសាកសួរនៅការិយាល័យ IDP Education ដែលមានទីតាំងនៅមជ្ឍមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល (ACE) ឬ ទំទាក់ទំទងតាមរយៈលេខទូរស័ព្ទ 
+៨៥៥ ២៣ ២២២ ០៦៣ និង អ៊ីម៉ែល [email protected] ឬ ចូលទៅកាន់ គេហទំព័រ NZSCHOLARSHIPS.GOVT.NZ សំណួរតាមអ៊ីនធឺណិត https://scholarship.force.com/Scholar/s/enquiry  និង ហ្វ៊េសប៊ុក facebook.com/NZScholarships
 


(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com