ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារអ៊ូរី និងអង្គការឆាលហ្វាន បរិច្ចាគបន្ទប់ធនធានសិក្សាឌីជីថល និងបន្ទប់បណ្ណាល័យឌីជីថលថ្មី ចំនួន ៤ ដល់សាលាចំនួន ៣ ក្នុងរាជធានីភ្នំពេញ
02, Feb 2024 , 10:26 am        
រូបភាព
ភ្នំពេញ៖ នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យជាស៊ីមជ្រោយចង្វារ សាលាបឋមសិក្សាជ្រោយចង្វារ និងសាលាបឋមសិក្សាវត្តមង្គលសិរីគៀនឃ្លាំង បានទទួលបណ្ណាល័យឌីជីថល និងបន្ទប់កុំព្យូទ័រ ដ៏ថ្មីសន្លាងពីធនាគារ អ៊ូរី (ខេមបូឌា) ម.ក តាមរយៈអង្គការឆាលហ្វាន និងអង្គការបង្រៀនដើម្បីកម្ពុជា ក្រោមការគាំទ្រ​ពីក្រសួងអប់រំ យុវជន និងកីឡា។

នេះមិនត្រឹមតែជាការបរិច្ចាគកុំព្យូទ័រ សម្ភារៈ និងសៀវភៅអានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការឈានទៅចាប់យកចំណេះដឹងដ៏ទូលំទូលាយ​ ការផ្សាភ្ជាប់គម្លាតឌីជីថល និងការផ្តល់ឱ្យសិស្សានុសិស្សនូវឧបករណ៍ចាំបាច់ដើម្បីកសាងអនាគតរបស់ពួកគេ។ បច្ចេកវិទ្យាទំនើប មានឥទ្ធិពលអាចធ្វើឱ្យថ្នាក់រៀនក្លាយទៅជាកន្លែងសិក្សាមួយដ៏រស់រវើក អាចជួយពង្រឹងសិស្សានុសិស្ស ដោយផ្ដល់ជំនាញកុំព្យូទ័រចាំបាច់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចំណេះដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ដែលទាំងនេះជាការរួមចំណែកកសាងធនធានមនុស្សផ្នែកឌីជីថលប្រកបដោយទំនួលខុសត្រូវ និងការយល់ដឹងជាសកល។
 
នេះគឺជាការចាប់ផ្តើមទំព័រថ្មីនៃការអប់រំឌីជីថលនៅក្នុងប្រទេសកម្ពុជា ដែលជាពេលមួយអនុញ្ញាតឱ្យកុមារគ្រប់រូបមានឱកាសសិក្សារៀនសូត្រ លូតលាស់ និងរីកចម្រើននៅក្នុងវិស័យឌីជីថល។
  


លោក ហូ សំបូរ ​ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា៖ «ពិធីសម្ពោធនេះ គឺជាជោគជ័យដ៏ធំធេងមួយ ឆ្ពោះទៅការសម្រេចបាននូវចក្ខុវិស័យរបស់យើង។ ខ្ញុំសូមសាទរចំពោះសំណង់ថ្មីទាំងនេះ ថាជាសញ្ញានៃវឌ្ឍនភាព ដែលនឹងផ្តល់ដល់សិស្សានុសិស្សជាមួយនឹងជំនាញឌីជីថលដែលពួកគេត្រូវការដើម្បីអភិវឌ្ឍសមត្ថភាពក្នុងសតវត្សទី ២១ និងជួយជំរុញអនាគតរបស់ប្រទេសកម្ពុជាទៅកាន់យុគសម័យនៃវឌ្ឍនភាពដ៏អស្ចារ្យ»។
 
លោក ហុង​ ជូគីម ​នាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ជឿជាក់ថា ការបរិច្ចាគធនធាន គឺមិនទាន់ឈានដល់សក្តានុពលពេញលេញរបស់គម្រោងនេះឡើយ។ ផ្ទុយ​ទៅ​វិញ លោក ក៏ដូចជា ធនាគារ អ៊ូរី យល់​ឃើញ​ថា នេះ​ជា​ការ​វិនិយោគ​​យុទ្ធសាស្ត្រ​មួយទៅក្នុង​អនាគត​របស់​ប្រទេសកម្ពុជា។ ទឹកមុខរីករាយនិងសេចក្តីរំភើបរបស់សិស្សានុសិស្ស បានក្លាយជាកត្តាជំរុញការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ អ៊ូរី ក្នុងការបន្ត​ផ្តល់​ដល់យុវជនកម្ពុជា ក្នុងនាមជាពលរដ្ឋឌីជីថលប្រកបដោយទំនួលខុសត្រូវ។
  


លោក ប្រាស្សាន វើម៉ា នាយកប្រចាំប្រទេស អង្គការឆាលហ្វានកម្ពុជា៖ «ហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងនេះ នឹងដើរតួជាទីកន្លែងអប់រំឌីជីថល ក្នុងការកសាងធនធានមនុស្សឌីជីថល ដែលគ្របដណ្តប់លើមូលដ្ឋានគ្រឹះនៃហិរញ្ញវត្ថុ និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ដែលកុមារកម្ពុជា ជាច្រើនជំនាន់នឹងទទួលបានអត្ថប្រយោជន៍ សម្រាប់ការអភិវឌ្ឍ​សមត្ថភាព​នាពេលអនាគតរបស់ពួកគេ»។
 
នាយកប្រតិបត្តិនៃអង្គការឆាលហ្វានកូរ៉េ លោក យ៉ុងគី វ៉ាង បានមានប្រសាសន៍ថា៖ «សម្រាប់អង្គការឆាលហ្វានកូរ៉េ យើងជឿជាក់ថាកុមារគ្រប់រូបស័ក្ដិសមនឹងទទួលបានឱកាស​បង្ហាញពីសក្តានុពលរបស់ពួកគេ។ សំណង់ថ្មីទាំងនេះ គឺមិនត្រឹមតែជាបន្ទប់កុំព្យូទ័រ និងបណ្ណាល័យប៉ុណ្ណោះទេ ប៉ុន្តែវា​គឺជា​សក្ខីភាព​ចំពោះ​ការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​យើង​ ក្នុង​ការ​គាំទ្រដល់ក្ដីស្រមៃ និង​សក្ដានុពល​របស់​សិស្សានុសិស្ស​កម្ពុជា»។
  


ពិធីសម្ពោធបន្ទប់កុំព្យូទ័រ និងបណ្ណាល័យឌីជីថលនេះ បានបណ្ដុះនូវស្មារតីទំនួលខុសត្រូវដ៏ជ្រាលជ្រៅ និងក្ដីរំភើបឥតឧបមា ចំពោះ​ លោក ស៊ីវ មុនីរ័ត្ន ស្ថាបនិក និងអគ្គនាយកប្រតិបត្តិ អង្គការបង្រៀនដើម្បីកម្ពុជា។ លោកទទួលស្គាល់ថា នេះជាការចាប់ផ្ដើមនៃដំណើរផ្លាស់ប្តូរថ្មីមួយ ប៉ុន្តែលោកបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធានាថាសិស្សានុសិស្ស គ្រប់រូប អាចបង្កើនសក្តានុពលឌីជីថលរបស់ពួកគេ និងអាចប្រើប្រាស់ធនធានទាំងនេះដើម្បីរីកចម្រើនជាលំដាប់។
 
គំនិតផ្តួចផ្តើមនេះ គឺជាចំណុចដ៏សំខាន់មួយនៅក្នុងទិដ្ឋភាពនៃការអប់រំរបស់ប្រទេសកម្ពុជា។ ជាទីដែលកិច្ចសហប្រតិបត្តិការ នវានុវត្តន៍ និងការប្តេជ្ញាចិត្តរួមគ្នាត្រួសត្រាយផ្លូវសម្រាប់អនាគតឌីជីថលដ៏ត្រចះត្រចង់សម្រាប់កុមារគ្រប់រូប។
  


អំពីធនាគារ អ៊ូរី
ធនាគារ អ៊ូរី គឺជាធនាគារឈានមុខគេរបស់កូរ៉េ ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជននៅក្នុងប្រទេសកូរ៉េ និងក្រៅប្រទេស។ ធនាគារ អ៊ូរី បានចូលទីផ្សារហិរញ្ញវត្ថុកម្ពុជាតាំងពីឆ្នាំ ២០១៤ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ក្រោយមក ធនាគារបានពង្រីកវត្តមានរបស់ខ្លួនដោយរួមបញ្ចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងបង្កើតសាខាក្នុងស្រុក ហើយបានប្រែក្លាយទៅជាធនាគារពាណិជ្ជនៅឆ្នាំ ២០២២។ ធនាគារ អ៊ូរី ផ្តល់ជូននូវសេវាកម្មជាច្រើនដូចជា បញ្ញើរសន្សំ ប្រាក់កម្ចី ការប្តូរប្រាក់បរទេស ធនាគារ ឌីជីថល ឥណពន្ធ និងប័ណ្ណឥណទាន សម្រាប់អតិថិជនឯកត្តបុគ្គល និងសម្រាប់អាជីវកម្ម ក៏ដូចជាសេវាកម្មហិរញ្ញវត្ថុផ្សេងទៀតដើម្បីបម្រើដល់ទីផ្សារក្នុងស្រុក។
 
គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ធនាគារ អ៊ូរី មានសាខាចំនួន១៤០ ទូទាំងប្រទេស មានបុគ្គលិកជាង ៤,២០០នាក់ និងបម្រើអតិថិជនជាង 455 ពាន់នាក់ ជាមួយនឹងទ្រព្យសកម្មសរុប​ ១.៤ ពាន់លាន សំពៀតឥណទាន ១,២១២លានដុល្លារ និងសមតុល្យ​សន្សំប្រាក់បញ្ញើរហូតដល់ ៤៣៤ លានដុល្លារ៕
 
 










 

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com