ជាតិ
កូនក្ដាមសេះ៥០ម៉ឺនក្បាល ត្រូវបានលែងនៅដែននេសាទទំនប់រលក 03, Feb 2024 , 2:45 pm
រូបភាពពី ក្រសួង កសិកម្ម
× ភ្នំពេញ៖ កូនក្ដាមសេះ អាយុ២០ថ្ងៃ ចំនួន៥០ម៉ឺនក្បាល ត្រូវបានលែងចូលក្នុងតំបន់ដែននេសាទសហគមន៍ទំនប់រលកក្នុងខេត្តព្រះសីហនុ ។ សកម្មភាពនេះ ធ្វើឡើងកាលពីថ្ងៃទី២ ខែកុម្ភៈ ក្រោមកិច្ចសហការរវាងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ ក្នុងគោលបំណងចូលរួមអភិរក្ស
និងបង្កើនផលស្តុកក្ដាមសេះក្នុងជម្រកធម្មជាតិ។
បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីទទួលបានកូនក្តាមសេះទាំងនេះ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ បានប្រមូលក្តាមសេះញីដែលមានពងខាងក្រៅ យកទៅថែរក្សា និងភ្ញាស់ រួចបំប៉នឱ្យក្លាយជាកូនក្តាមសេះដែលមានសុខភាព មុននឹងលែងចូលប្រភពទឹកធម្មជាតិ។
រូបភាពពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៣កន្លងទៅ រដ្ឋបាលខេត្តកែប ក៏បានបង្កើតធនាគារក្ដាមសេះ ដែលជាទីតាំងសម្រាប់ភ្ញាស់ពងក្ដាម និងជួយបង្កើនធនធានធម្មជាតិតាមតម្រូវការទីផ្សារក្នុងស្រុកផងដែរ៕
Tag:
កសិកម្ម
ជលផល
កូនក្ដាមសេះ
© រក្សាសិទ្ធិដោយ thmeythmey.com