អន្តរជាតិ
ប្រធានាធិបតីណាមីប៊ី ទទួលមរណភាពក្នុងវ័យ ៨២ឆ្នាំ ដោយសារមហារីក
04, Feb 2024 , 1:40 pm        
រូបភាព
ប្រធានាធិបតីណាមីប៊ី ទទួលមរណភាពក្នុងវ័យ ៨២ឆ្នាំ ដោយសារមហារីក។ រូបភាព AFP
ប្រធានាធិបតីណាមីប៊ី ទទួលមរណភាពក្នុងវ័យ ៨២ឆ្នាំ ដោយសារមហារីក។ រូបភាព AFP
ប្រធានាធិបតីណាមីប៊ី លោក Hage Geingob ទទួលមរណភាព នៅក្នុងវ័យ ៨២ ដោយសារជំងឺមហារីក នៅថ្ងៃទី៤ ខែកុម្ភៈ។ នេះបើតាមការប្រកាសរបស់អនុប្រធានាធិបតីណាមីប៊ី។
 
ប្រធានាធិបតីណាមីប៊ី លោក Hage Geingob ដែលមានវ័យ ៨២ឆ្នាំ មានជំងឺមហារីក ដោយព័ត៌មាននេះ ត្រូវបានបញ្ចេញជាសាធារណៈ នៅខែមុន។ ពេលនេះ ប្រធានាធិបតីណាមីប៊ី បានទទួលមរណភាពហើយ។ ណាមីប៊ី ស្ថិតនៅតំបន់អាហ្វ្រិកខាងត្បូង។ 
 
«សូមចូលរួមរំលែកទុក្ខជាមួយភរិយារបស់គាត់ Madame Monica Geingos និងកូនៗរបស់គាត់»។ អនុប្រធានាធិបតីណាមីប៊ី បានប្រកាសបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី៤ ខែកុម្ភៈ។ 
 
លោក Geingob បានក្លាយជាប្រធានាធិបតីនៅក្នុងឆ្នាំ២០១៥ ហើយកាន់តំណែងនៅអាណត្តិទីពីរដែលជាអាណត្តិចុងក្រោយក្នុងពេលបច្ចុប្បន្ន។ កន្លងមក មេដឹកនាំរូបនេះ ក៏ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីផងដែរ។ 
 
គួររម្លឹកថា នៅក្នុងឆ្នាំ២០២៣ មេដឹកនាំរូបនេះ ធ្លាប់វះកាត់ពាក់ព័ន្ធនឹងសរសៃឈាម ហើយនៅក្នុងឆ្នាំ២០១៤ លោកបានប្រកាសថា លោកត្រូវបានជួយសង្រ្គោះពីជំងឺមហារីកប្រូស្តាត៕

Tag:
 (ណាមីប៊ី)
© រក្សាសិទ្ធិដោយ thmeythmey.com