ជាតិ
ហេតុអ្វីចិននិយមសែនជ្រូកខ្វៃ ក្នុងថ្ងៃចូលឆ្នាំចិន? 04, Feb 2024 , 6:20 pm
× ភ្នំពេញ៖ ជ្រូកខ្វៃ ជាគ្រឿងរណ្ដាប់សែនដ៏សំខាន់មួយ ក្នុងចំណោមគ្រឿងរណ្ដាប់សែនជាច្រើនផ្សេងទៀត ដែលខ្វះមិនបានឡើយ ក្នុងថ្ងៃសែនចូលឆ្នាំចិន។ បើតាមលោកគ្រូចិនសែ អ៊ៅ ណន ចិន ឬកូនចៅសែស្រឡាយចិន មានជំនឿតាំងពីបុរាណមកហើយថា សំណែនជ្រូកខ្វៃជាបំណងរបស់ដូនតា ដូច្នេះកូនចៅជំនាន់ក្រោយ ដែលមានលទ្ធភាពត្រូវរៀបចំសែន ដើម្បីទទួលបានលាភសំណាងធំ និងសិរីសួស្ដីជ័យមង្គលក្នុងឆ្នាំថ្មី។
យ៉ាងណាបើសិនជាកូនចៅគ្មានលទ្ធភាពក៏គ្មានបញ្ហានោះដែរ អាចសែនមាន់ ទា ឬគ្រឿងរណ្ដាប់សែនផ្សេងៗទៀតបាន។ លោកគ្រូចិនសែ អ៊ៅ ណន បានបញ្ជាក់បន្ថែមថា ក្រៅពីសែនចូលឆ្នាំចិន ជ្រូកខ្វៃក៏និយមសែនក្នុងពិធីសែនក្បាលទឹក ,ការបន់ស្រន់នានា និងពិធីមង្គលការ ដើម្បីឱ្យមានលាភសំណាង ពរជ័យពីដូនតា និងសេចក្ដីសុខ។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសខាងក្រោមដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com