ជាតិ
ក្រសួង​យុត្តិធម៌ ​បង្កើត​ក្រុម​ការ​ងារ​ត្រួត​ពិនិត្យលើការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​​តុលាការ
04, Feb 2024 , 7:00 pm        
រូបភាព
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួង យុត្តិធម៌។ រូបភាពពីក្រសួងយុត្តិធម៌
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួង យុត្តិធម៌។ រូបភាពពីក្រសួងយុត្តិធម៌
ភ្នំពេញ៖ ក្រសួង​យុត្តិធម៌ បាន សម្រេចបង្កើតក្រុមការងារត្រួតពិនិត្យរួមនូវសំណើសុំអន្តរាគមន៍ក្នុងក្របខណ្ឌ នៃយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ សមាសភាព ក្រុម​ការងារនេះ មាន​១១នាក់ ដោយរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក តាន់ហ៊ាង ដាវ័ណ្ណ គឺជា​ប្រធាន​។
​​បើតាមសេចក្ដី​សម្រេចដែល​ចុះ​ហត្ថលេខានៅថ្ងៃទី​២ កុម្ភៈ​ដោយ​លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួង​យុត្តិធម៌ ក្រុមការងារនេះ មាន​តួនាទី​ពិនិត្យ វិភាគ និងធ្វើចំណាត់ថ្នាក់អាទិភាពនៃសំណើសុំអន្តរាគមន៍ដែលទទួលបានពីលេខាធិការដ្ឋាន នៃគណៈបញ្ជាការដឹកនាំយុទ្ធនាការក្នុងក្របខណ្ឌការងាររបស់គណៈកម្មការដឹកនាំ និងអនុវត្តន៍យុទ្ធនាការ។ ​ក្រុម​ការងារនេះ ក៏ត្រូវ​ចាត់ចែង និងបញ្ជូនសំណើសុំអន្តរាគមន៍ដែលចាត់ថ្នាក់អាទិភាពរួច ទៅគណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាកា​រដែរ។ 


រូបភាពពីក្រសួងយុត្តិធម៌
 
​សេចក្ដី​សម្រេច​ដដែល ​បាន​បញ្ជាក់បន្ថែមថា ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តភារកិច្ច​ ​ក្រុមការងារត្រូវ​រៀបចំគោលការណ៍ណែនាំនានាក្ រុម​ការងារ​នេះត្រូវស្នើសុំទៅគណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ តាមការចាំបាច់ ដើម្បី​ស្វែងរក និងផ្តល់ព័ត៌មាន រួម​ឯកសារបន្ថែម ពាក់ព័ន្ធនឹងសំណើសុំអន្តរាគមន៍មកក្រុមការងារ។ ​ 
 
គួរដឹងដែរថា ​ថ្មីៗនេះ ក្រសួង​យុត្តិធម៌ ក៏បាន​រៀបចំមេធាវី​ស្ម័គ្រចិត្ត​​ចំនួន ២០៩នាក់ ​ សម្រាប់​ផ្ដល់​សេវា​ការពារក្ដីដល់ពលរដ្ឋដោយ​ឥតគិតថ្លៃ​នៅ​ទូទាំងប្រទេស​៕​

Tag:
 យុត្តិធម៌
  តុលាការ​
© រក្សាសិទ្ធិដោយ thmeythmey.com