ជាតិ
អត្ថបទពាណិជ្ជកម្ម
អិលអូអិលស៊ី ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន អេកូបាត អេនើជី ខេមបូឌា ដើម្បីចូលរួម​ប្រមូល​សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក
05, Feb 2024 , 9:59 am        
រូបភាព
​ភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន អេកូបាត អេនើជី ខេមបូឌា ដើម្បីចូលរួមចំណែកប្រមូលកាកសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក ដែលបង្កផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពរបស់មនុស្ស។ 
 
ក្រុមហ៊ុនទាំងពីរបានចុះកិច្ចព្រមព្រៀងជាមួយគ្នាក្រោមគោលដៅនៃសកម្មភាពចំនួនពីរ៖ 
  • ទីមួយ ការដាក់ធុង (Battery Recycle Bin) នៅក្នុងការិយាល័យប្រតិបត្តិការ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ដើម្បីឱ្យបុគ្គលិក និងអតិថិជនចូលរួមប្រមូលសំណល់ថ្មពិល ឬថ្មទូរសព្ទដាក់ក្នុងធុង។ 
  • ទីពីរ ការប្រមូលសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក (ទូរសព្ទ កុំព្យូទ័រ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនព្រីន ម៉ាស៊ីនកូពី ម៉ាស៊ីនថត អាគុយជាដើម) ហើយប្រគល់ជូនទៅក្រុមហ៊ុន អេកូបាត អេនើជី ខេមបូឌា ដើម្បីប្រើប្រាស់បន្ត និងបំបែកកាកសំណល់ដោយមិនមានផលប៉ះពាល់ដល់បរិស្ថាន។  


គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អេកូបាត អេនើជី ខេមបូឌា បានសហការជាមួយក្រសួងបរិស្ថាន បង្កើតឡើងក្នុងឆ្នាំ ២០១៩ ក្នុងគោលបំណងប្រមូលថ្មពិល និងសំណល់បរិក្ខាអគ្គិសនី និងអេឡិចត្រូនិក ដើម្បីកាត់បន្ថយការចោលសំណល់គ្រោះថ្នាក់ទាំងនោះទៅទីសាធារណៈ។
 
អិលអូអិលស៊ី ពិតជាមាន​សេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអេកូបាត អេនើជី ខេមបូឌា ពីព្រោះកិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីចូលរួមចំណែកការពារដល់បរិស្ថាន និងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែល អិលអូអិលស៊ី តែងតែយកចិត្តទុកដាក់ និងបានអនុវត្តជារៀងមក។ អិលអូអិលស៊ី មានគម្រោងនឹងបន្តសកម្មភាពចូលរួមការពារបរិស្ថានក្នុងឆ្នាំនេះបន្តទៀត៕ 
 
“បរិស្ថានល្អចាប់ផ្តើមពីអ្នក អិលអូអិលស៊ី ចូលរួមចំណែកការពារបរិស្ថានជាមួយអ្នក!”
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com