ជាតិ
លោក ស សុខា ដកតំណែង និងបណ្តេញអធិការរងក្រុងកំពតម្នាក់ចេញពីក្របខណ្ឌ
06, Feb 2024 , 2:35 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដកតំណែង និងបណ្តេញលោក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ចេញពីក្របខណ្ឌ ក្រោមមូលហេតុ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ។ នេះបើតាមប្រកាសរបស់ក្រសួង មហាផ្ទៃ ចុះហត្ថលេខាដោយលោក ស សុខា នៅថ្ងៃទី២ ខែកុម្ភៈ។
 
នៅក្នុងប្រកាសដដែលនេះ លោក ស សុខា បានសម្រេចដូច្នេះ៖ «ត្រូវបានអនុវត្តវិន័យចំពោះអនុសេនីយ៍ឯក មាស ពិសិដ្ឋ អត្តលេខ ៨៧៤៣៦ អធិការរងនគរបាលក្រុងកំពត នៃស្នងការដ្ឋាននគរបាលខេត្តកំពត ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ»។
 
ចំណែកប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ចាប់ ពីខែឧសភា ឆ្នាំ២០២៤៕

© រក្សាសិទ្ធិដោយ thmeythmey.com