ជាតិ
ចូលឆ្នាំចិន៖ សែនលុយ ផ្ទះ និងរថយន្តក្រដាស បានដល់ដូនតាឬទេ? 09, Feb 2024 , 4:59 pm
សែនលុយ ផ្ទះ និងរថយន្តក្រដាស បានដល់ដូនតាឬទេ front
× ភ្នំពេញ៖ ចូលឆ្នាំចិនរាល់ឆ្នាំ យើងតែងសង្កេតឃើញកូនចៅសែស្រឡាយចិន-វៀតណាម នាំគ្នាទិញក្រដាសសែន មកដុតជូនដូនតារបស់ពួកគេ ក្នុងនោះមានតាំងពីលុយ ផ្ទះ រថយន្តក្រដាសជាដើម។ តើរបស់ទាំងអស់នោះ ពិតជាបានដល់ដូនតាចិនរបស់ពួកគេឬទេ?
លោកគ្រូចិនសែ អ៊ៅ ណន បានពន្យល់ថា លុយ ផ្ទះ និងរថយន្តក្រដាស ក៏ជាគ្រឿងរណ្ដាប់សែនមួយដ៏ពេញនិយម ស្របតាមប្រពៃណីទំនៀមទម្លាប់ចិន។ លោកថា កូនចៅចិនមានជំនឿថា វាពិតជាបានដល់ដូនតារបស់គេយ៉ាងពិតប្រាកដ ដូចជាការសែនម្ហូបអាហារ នំចំណី ផ្កាភ្ញី និងផ្លែឈើផងដែរ។ គេជឿថា ការប្រតិបត្តិតាមជំនឿសាសនាទាំងអស់នេះ អាចជួយឱ្យគេកាក់កបក្នុងមុខជំនួញ អាជីវកម្មនានា ពិសេសមានលាភសំណាងផងដែរ។ តែយ៉ាងណាក៏ពុំគួររៀបចំគ្រឿងរណ្ដាប់សែនទាំងនោះ ក្នុងបរិមាណដ៏លើសលប់នោះទេ។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com