ជាតិ
បទសម្ភាសន៍
វីដេអូ
តើខ្មែរអាចរៀនអ្វីខ្លះ ពីការសន្សំសំចៃរបស់ចិន? 10, Feb 2024 , 11:09 am
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
× ភ្នំពេញ៖ គេតែងនិយាយតពីមាត់មួយ ទៅមាត់មួយថា ចិនពូកែសន្សំសំចៃ។ សូម្បីមួយកាក់ មួយសេន ក៏ចិនមិនឱ្យរបេះពីដៃដែរ ប្រសិនប្រាក់នោះមិនចាំបាច់ចំណាយ។ ចុះខ្មែរ អាចរៀនសូត្រអ្វីខ្លះ ពីការសន្សំសំចៃរបស់ជនជាតិចិន? បើតាម លោក គិន ភា ប្រធានវិទ្យា ស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា តាមពិតទៅខ្មែរក៏ចេះសន្សំសំចៃដែរ គ្រាន់ទេខ្មែរ ពុំសូវបានលើកសរសើរគ្នាប៉ុណ្ណោះ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានលើកឡើងថា ការណ៍ ដែលថា ចិនពូកែរិះថាំ គឺគេសំដៅដល់វិធីសាស្ត្រ ចេះគ្រប់គ្រងហិរញ្ញវត្ថុរបស់ជនជាតិនេះ។ ជនជាតិចិន ឬកូនខ្មែរកាត់ចិន ចូលចិត្តចំណាយប្រាក់ លើមុខទំនិញដែលចាំបាច់ ហើយគេតែងគិតគូរពីសុខភាពហិរញ្ញវត្ថុ ទៅថ្ងៃអនាគត។ ដូច្នេះមុននឹងគេ ចំណាយលើអ្វីមួយ គេគិតហ្មត់ចត់ណាស់។
ទោះជាយ៉ាងណា លោក គិន ភា ក៏មើលឃើញដែរថា ប្រជាជនខ្មែរ ក៏ពូកែរិះថាំដែរ គ្រាន់តែមិនសូវចេះលើកទឹកចិត្តគ្នាប៉ុណ្ណោះ។ លោក គិន ភា ពន្យល់ដូច្នេះ៖«ចិនគេចាយមានក្បួនខ្នាត គេចេះរិះថាំ គេគិតពីការខ្វះខាតថ្ងៃមុខ។ ខ្មែរយើងក៏មានអ្នកជោគជ័យ ព្រោះតែការរិះថាំច្រើនដែរ គ្រាន់តែថាខ្មែរយើង មិនសូវចេះលើកទឹកចិត្តគ្នា។ ខ្មែរយើងមានពាក្យ មួយថា “រកមិនឈ្នះរិះ” ដូច្នេះការចំណាយខ្លះមិនចាំបាច់ កុំចំណាយ។ ខ្មែរយើងចាប់ផ្ដើម យល់ពីការគ្រប់គ្រងហិរញ្ញវត្ថុដែរ។ ប្រសិនមិនចេះគ្រប់គ្រងហិរញ្ញវត្ថុ នោះគ្រួសារ យើងនឹងវ័ណ្ដក ដោយបំណុលមិនខាន»។
សម្រាប់ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា អ្វីដែលខ្មែរអាចរៀនសូត្រចំណេះដឹងហិរញ្ញវត្ថុពីជនជាតិចិន ឬកូនចៅខ្មែរកាត់ចិន នោះគឺមុនចំណាយលើវត្ថុអ្វីមួយ ត្រូវគិតពីភាពចាំបាច់ និងពិចារណាគ្រប់ជ្រុងជ្រោយពីតម្លៃ និងគុណភាពទំនិញនោះ។ មានន័យថា ទំនិញណាមិនចាំបាច់ កុំទិញតាមចិត្តចង់។
សូមអញ្ជើញ លោកលោកស្រីទស្សនាបទសម្ភាសរវាងកញ្ញា ប៉ូ សាគុន នៃសារព័ត៌មានឌីជី ថលថ្មីៗ និងលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា៖
Tag:
ចូលឆ្នាំចិន
សន្សំសំចៃ
© រក្សាសិទ្ធិដោយ thmeythmey.com