អន្តរជាតិ
រដ្ឋមន្ត្រី​ការពារជាតិ​ដាណឺម៉ាក​ព្រមាន​រុស្ស៊ី​អាច​វាយប្រហារ​ណាតូ​ក្នុង​រយៈពេល​ ៣ ទៅ ៥​ ឆ្នាំ​
10, Feb 2024 , 8:39 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោក Troels Lund Poulsen នៅថ្ងៃទី៩ ខែកុម្ភៈបានលើកឡើងថា ដាណឺម៉ាកគួរតែបង្កើនល្បឿននៃការវិនិយោគយោធារបស់ខ្លួន បន្ទាប់ពីព័ត៌មានស៊ើបការណ៍សម្ងាត់ថ្មីមួយបង្ហាញថា រុស្ស៊ីកំពុងរៀបចំកម្លាំងឡើងវិញលឿនជាងការរំពឹងទុក ហើយអាចវាយប្រហារបណ្ដាប្រទេសសម្ព័ន្ធយោធាណាតូក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខ។
 
«សមត្ថភាពរបស់រុស្ស៊ីក្នុងការផលិតឧបករណ៍យោធាបានកើនឡើងយ៉ាងខ្លាំង»។រដ្ឋមន្ត្រីការពារជាតិលោក Poulsen បានប្រាប់កាសែត Jyllands-Posten បែបនេះរួចបន្តថា មិនអាចមានការបដិសេធបានទេថាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ រុស្ស៊ីនឹងសាកល្បងមាត្រា៥ និងសាមគ្គីភាពរបស់ណាតូដែលនេះមិនមែនជាការវាយតម្លៃរបស់ណាតូក្នុងឆ្នាំ ២០២៣ទេ។​ នេះបើយោងតាមការស៊ើបការសម្ងាត់ថ្មី។
 
មាត្រា ៥ ដែលោក Poulsen លើកឡើងសំដៅលើការចែងថា ប្រសិនបើសម្ព័ន្ធមិត្តណាតូជា ជនរងគ្រោះនៃការវាយប្រហារដោយប្រដាប់អាវុធសមាជិកម្នាក់ៗនៃសម្ព័ន្ធនឹងចាត់ទុកអំពើ ហិង្សានេះថាជាការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងសមាជិកទាំងអស់ ហើយនឹងចាត់វិធាន ការដែលយល់ថាចាំបាច់ ដើម្បីជួយសម្ព័ន្ធមិត្តដែលត្រូវបានវាយប្រហារ។ 
 
កន្លងមក មាត្រា ៥នៃអង្គការណាតូស្តីពីសន្តិសុខសមូហភាព ក៏ធ្លាប់ត្រូវបានអនុវត្តដែរ ក្រោយពីអគារពាណិជ្ជកម្មអាម៉េរិក ត្រូវបានវាយប្រហារនៅក្នុងឆ្នាំ២០០១។ 
 
ទន្ទឹមនេះ លោក Poulsen បាននិយាយថា មិនមានការគំរាមកំហែងដោយផ្ទាល់ប្រឆាំង នឹងដាណឺម៉ាកទេ ប៉ុន្តែសម្ព័ន្ធភាពអាចប្រឈមមុខនឹងការវាយប្រហារចម្រុះក្នុងកិច្ចខិតខំដើម្បី ធ្វើឱ្យមានអស្ថិរភាពដល់ប្រទេសជាសមាជិក។ លោក៏បានសង្កត់ធ្ងន់ផងដែរថា រុស្ស៊ីមាន សក្តានុពល ឆន្ទៈ ហើយព្រមទាំងសមត្ថភាពយោធាលឿនជាងអ្វីដែល ពួកគេរំពឹងទុកដែលជា ហេតុផលដែលគួរឱ្យព្រួយបារម្ភ។
 
គួរបញ្ជាក់ថា ការវាយតម្លៃនៃការគំរាមកំហែងដែលបានផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីប្រទេស អឺរ៉ុបផ្សេងទៀតរបស់ប្លុកបានធ្វើការព្រមានស្រដៀងគ្នាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ រដ្ឋមន្ត្រី ការពារជាតិអាល្លឺម៉ង់លោក Boris Pistorius កាលពីខែមករាមានប្រសាសន៍ថា សម្ព័ន្ធមិត្ត គួរតែរៀបចំសម្រាប់ការវាយប្រហាររបស់រុស្ស៊ីលើណាតូក្នុងរយៈពេលពីប្រាំទៅប្រាំបីឆ្នាំ៕

Tag:
 ដាណឺម៉ាក
  រុស្ស៊ី
  ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com