ជាតិ
វីដេអូ
តើភាសាចិន អាចក្លាយជាភាសាមានឥទ្ធិពលទី២ លើពិភពលោកទេ?
10, Feb 2024 , 9:09 pm        
រូបភាព
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
ភ្នំពេញ៖ តាមការប៉ាន់ស្មានរបស់លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ​នៃ​កម្ពុជា ប្រមាណ១០ ទៅ២០ឆ្នាំខាងមុខ ភាសាចិន អាចក្លាយជាភាសាមានឥទ្ធិពលទី២ លើ​ពិភពលោក បន្ទាប់ពីភាសាអង់គ្លេស។


បើតាម លោក គិន ភា មានធាតុផ្សំ៣យ៉ាង ដែលនាំឱ្យភាសាចិន ពង្រីកឥទ្ធិពលរបស់ខ្លួន ឆាប់រហ័ស​។ ទី១ ភាសាចិន ពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈជំនួញ។ ទី២ តាមរយៈ​ទំនាក់​ទំនងរវាង ប្រជាជននិងប្រជាជន ដោយសារ​នៅពេលដែលប្រជាជនចិនទៅដល់ទីណា ពួក​គេ​នាំយកភាសា និងវប្បធម៌​ទៅដល់ទីនោះ។ ទី៣ ការរីកលូតលាស់ នៃការធ្វើទំនាក់ទំនង​ នយោបាយ និងការទូត។
 
លោក គិន ភា បន្ថែមដូច្នេះ៖«ទំហំសេដ្ឋកិច្ចរបស់ចិន ការធ្វើសមាហរណកម្មរបស់ចិន ទៅកាន់​ពិភពលោក ពិសេសវិនិយោគទុនរបស់ចិន ទៅកាន់ប្រទេសផ្សេងៗ ខ្ញុំគិតថា​ប្រហែល ១០ទៅ២០ឆ្នាំទៅមុខ ភាសាចិន អាចជាភាសាទី២ បន្ទាប់ពីអង់គ្លេស។ បើគិតពី ភាសាទំនាក់ទំនង ភាសាចិអាចថាជាភាសាទី១ ព្រោះប្រទេសជាច្រើន បានប្រើប្រាស់ភាសានេះ»។
 
បើតាមប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ​នៃ​កម្ពុជា បច្ចុប្បន្ន ចិនជាមហាអំណាចទី២ បន្ទាប់​ពីអាមេរិក ខាងផ្នែកសេដ្ឋកិច្ច ផ្នែកនយោបាយ ឬវិស័យសន្តិសុខជាដើម ដែលធ្វើឱ្យ ភាសាចិន ក៏មានសារៈសំខាន់កាន់តែខ្លាំង។ ​លើសពីនេះ ជារៀងរាល់ឆ្នាំ​ រដ្ឋាភិបាលចិន ផ្ដល់​អាហារូបករណ៍រាប់សែន​កន្លែង ​ដល់សិស្សនិស្សិតមកពីបណ្ដាប្រទេសផ្សេងៗ ដែល​​​ ការបណ្ដុះបណ្ដាលគឺប្រើភាសាចិន ដែលនេះក៏នាំឱ្យភាសាចិន ​រីកចម្រើនខ្លាំងដែរ។ ​
 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនា​បទសម្ភាស រវាងកញ្ញា ប៉ូ សាគុន  នៃ​សារព័ត៌មានឌីជីថលថ្មីៗ និងលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិ​នៃកម្ពុជា៖

 

Tag:
 ភាសា
  ចិន
  ភាសាចិន
  ចូលឆ្នាំចិន
© រក្សាសិទ្ធិដោយ thmeythmey.com