ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អ្នកមានជំងឺលើសម្ពាធឈាម បើលេចសញ្ញានេះ ឈាមឡើងខ្ពស់ហើយ
11, Feb 2024 , 10:59 pm        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញាដែលប្រាប់អ្នកថាឈាមកំពុងតែឡើងខ្ពស់ណាស់។ តើមានអ្វីខ្លះទៅ?
 
  • ចំពោះអ្នកដែលមានជំងឺលើសសម្ពាធឈាម បើអ្នកស្រាប់តែឈឺក្បាលខ្លាំង មានន័យថាសម្ពាធឈាមអ្នកកំពុងតែឡើងខ្ពស់ហើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបមិនធ្វើឲ្យឈាមបុកឡើងខួរក្បាលខ្លាំង បណ្តាលឲ្យអ្នកកើតជំងឺដាច់សរសៃឈាម។
  • នៅពេលដែលអ្នកកើតជំងឺលើសសម្ពាធឈាមក្នុងរយៈពេលយូរ នោះនឹងអាចធ្វើឲ្យក្រលៀនក៏ជួបនឹងបញ្ហាផងដែរ។ នៅពេលដែលក្រលៀនដំណើរការខុសធម្មតា នឹងធ្វើឲ្យនោមអ្នកប្រែប្រួល ដោយប្រែពីនោមច្រើន មកនោមតិច ហើយអត់នោមតែម្តង។ នៅពេលនោះហើយជាពេលដែលសម្ពាធឈាមអ្នកអាចឡើងខ្ពស់ដោយមិនដឹងខ្លួន។
  • នៅពេលដែលអ្នកមានអារម្មណ៍ថាថប់ដើមទ្រូង ឬឈឺ អ្នកគួរតែប្រយ័ត្នពីសម្ពាធឈាមរបស់អ្នក ព្រោះវាអាចកំពុងតែឡើងខ្ពស់។ ជាពិសេស អ្នកក៏គួរតែប្រយ័ត្នពីបេះដូងរបស់អ្នកផងដែរ។
  • នៅពេលដែលភ្នែករបស់អ្នកប្រែជាព្រិល ដោយមើលអ្វីក៏មិនច្បាស់ អ្នកគួរតែវាស់សម្ពាធឈាមមើល ព្រោះវាអាចនឹងកំពុងតែឡើងខ្ពស់។ ប្រសិនជាអ្នកមិនប្រយ័ត្ន នឹងគ្រោះថ្នាក់ខ្លាំងណាស់៕អ្នកអាចដើរហាត់ប្រាណជារៀងរាល់ថ្ងៃបាន ព្រោះការដើរនេះ អាចធ្វើឲ្យសរសៃឈាមអ្នកដំណើរការល្អ។ ជាហេតុដែលធ្វើឲ្យស្បែកអ្នកមិនងាយចាស់ឡើយ ព្រោះឈាមក្នុងរាងកាយដើរបានស្រួល។ ដូចនេះ អ្នកអាចធ្វើតាមវិធីទាំង៤នេះ ដើម្បីរក្សាស្បែកអ្នកឲ្យស្អាតបាន៕
ត្រួតពិនិត្យដោយ៖ www.health.com.kh www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com