ជាតិ
ស្ពានអាកាសផ្លូវព្រះមុនីវង្ស ត្រូវបានប្រសិទ្ធនាមថា«ស្ពានអាកាស មរតកតេជោ»
11, Feb 2024 , 11:59 am        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចប្រសិទ្ធនាមស្ពានអាកាសត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពលខេមរភូមិន្ទ ស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ជា«ស្ពានអាកាស មរតកតេជោ»។ នេះបើតាមការប្រកាសរបស់ ទីស្ដីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។ 

គម្រោង«ស្ពានអាកាស មរតកតេជោ» ត្រូវបានសាងសង់ដោយក្រុមហ៊ុន OCICកាលថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ និងគ្រោងបញ្ចប់មុនចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៥។ ស្ពានអាកាសនេះ ចំណាយថវិកាជាង៣៦លានដុល្លារ និងចំណាយពេលសាងសង់ប្រមាណ៣ឆ្នាំ៕
 


Tag:
 ស្ពានអាកាសព្រះមុនីវង្ស
  ស្ពានអាកាស មរតកតេជោ
© រក្សាសិទ្ធិដោយ thmeythmey.com