ជាតិ
តំបន់​ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ចុះត្រជាក់ដល់​១៧អង្សាសេ ឯទំនាបកណ្តាល ១៨អង្សាសេ
11, Feb 2024 , 4:59 pm        
រូបភាព
រូបភាព ក្រសួងធនធានទឹក
រូបភាព ក្រសួងធនធានទឹក
ភ្នំពេញ៖ កម្ពុជា​ នឹងរងឥទ្ធិពលពីទ្រនុងសម្ពោធខ្ពស់ពីចិន ក្នុងនោះគួបផ្សំជាមួយខ្យល់ មូសុងឦសាន នឹងបណ្ដាលឱ្យចុះត្រជាក់នាពេលព្រឹក នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន។


ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ចាប់ពីថ្ងៃទី១១ ដល់១៣ខែកុម្ភៈ កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពោធខ្ពស់ពីប្រទេសចិន។ ស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នៅថ្ងៃទី១១ ដល់១៣ ខែកុម្ភៈ អាកាសធាតុចាប់ចុះត្រជាក់សារជាថ្មីលាយឡំខ្យល់បក់ក្នុងកម្រិតបង្គួរ។ ក្នុងនោះ​ សីតុណ្ហភាពអប្បរមា ២០-ដ២៤អង្សាសេ និងអតិបរិមាពី៣០-៣៣អង្សាសេ។ 
 
ជាមួយគ្នានេះ ខេត្តប៉ៃលិន អាកាសធាតុចាប់ចុះត្រជាក់ពេលព្រឹក ចាប់ពីថ្ងៃទី១១ ដល់១៣ខែកុម្ភៈ ក្នុងសីតុណ្ហភាពអប្បរមាមានរង្វង់ ១៨អង្សាសេ។​ ទន្ទឹមនឹងនោះ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ អាកាសធាតុចាប់ចុះត្រជាក់ ក្នុងសីតុណ្ហភាពអប្បរមា ពី១៧ដល់២០ អង្សាសេ  លាយជាមួយខ្យល់បក់ពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រក្នុងវិនាទី។ 
 
តំបន់ខ្ពង់រាបវិញ អាកាសធាតុចាប់ចុះត្រជាក់ខ្លាំងចាប់ពី១៧ ដល់២២ អង្សាសេ និងអតិបរិមាចាប់ពី៣២ដល់៣៤ អង្សាសេ។ ចំណែកតំបន់សមុទ្រ អាកាសធាតុចាប់ចុះត្រជាក់ពី២២ ដល់២៤អង្សាសេ និងអតិបរមាពី៣៣ ដល់៣៥ អង្សាសេ ក៏មានរលកកម្ពស់ពី០,៧៥-១,៥០ម៉ែត្រផងដែរ៕ 
 
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com