ជាតិ
ចិញ្ចឹមត្រី និងដាំបន្លែក្នុងពេលតែមួយបែប «Aquaponics» ផ្ដល់ទាំងអាហារ និងការលម្អ
11, Feb 2024 , 9:09 pm        
រូបភាព
ភ្នំពេញ៖ លោក ឡុង ទូច ព្រឹទ្ធបុរសរងមហាវិទ្យាល័យបច្ចេកវិទ្យានិងវិស្វកកម្ម នៃវិទ្យាស្ថានកសិកម្មព្រែកលៀប លើកទឹកចិត្តដល់អ្នកមានដី ឬទីធ្លាផ្ទះតូច សាកល្បងចិញ្ចឹមត្រី និងដាំបន្លែក្នុងពេលតែមួយ តាមបែប Aquaponics។ លក្ខណៈពិសេសរបស់ Aquaponics គឺយកលាមកត្រី ធ្វើជាជីសម្រាប់ស្រោចស្រពដំណាំវិញ។


កសិកម្មប្រភេទនេះ អាចអនុវត្តបានទាំងលក្ខណៈសួន កសិដ្ឋានធំៗ និងទូរកញ្ចក់តូចធំ។ លើសពីម្ហូបអាហារ Aquaponics គឺជាផ្នែកមួយនៃការលម្អផ្ទះ ភោជនីយដ្ឋាន តាមរយៈការតុបតែងផ្សេងៗគ្នា។ ចំពោះ Aquaponics គេច្រើនដាំបន្លែឆាប់ប្រមូលផល ដូចជា ស្ពៃ សាឡាដ និងប៉េងប៉ោះ ជាដើម។
 
ដើម្បីជ្រាបកាន់តែច្បាស់សូមលោក-អ្នកនាងទស្សនាវីដអូខាងក្រោម៖
 
 

Tag:
 កសិកម្ម
  វិទ្យាស្ថានកសិកម្មព្រែកលៀប
  ឡុង ទូច
© រក្សាសិទ្ធិដោយ thmeythmey.com