ជាតិ
អ្នកស្រី ចន យូម៉ា ផលិតប័រចន្ទីដាក់លក់លើទីផ្សារ
12, Feb 2024 , 7:59 am        
រូបភាព
សៀមរាប៖  កន្លងមកយើងធ្លាប់តែឃើញគ្រាប់ចន្ទីដែលគេដាក់លក់ជាគ្រាប់មូលៗ ឬច្នៃជា​អាហារសម្រន់ផ្សេងៗ។ ពេលនេះអ្នកស្រី ចន យូម៉ា និងស្វាមី បានច្នៃចន្ទីធ្វើជាប័រ និង កំពុង​ដាក់​លក់នៅលើទីផ្សារក្រុងសៀមរាប។ ស្រ្ដីកូនមួយរូបនេះបញ្ជាក់ថា ដំបូងឡើយ វាកើតចេញពីការចូលចិត្ត ដោយស្វាមីជាជនជាតិបរទេស កិនចន្ទីលាយ ហូបជាមួយ អាហារផ្សេងៗ។ ដោយមើលឃើញពីសក្តានុពល និងយល់ថាវាមានរសជាតិឆ្ងាញ់មួយបែប គ្រួសារមួយនេះ​ ក៏សម្រេចបង្កើតទៅជាអាជីវកម្មខ្នាតតូចមួយ ដោយផលិតប័រចន្ទីដាក់ក្នុងកែវតូចៗ លក់នៅលើទីផ្សារ។ ក្នុងមួយខែ Aiden’s Cashew អាចលក់នៅតាមផ្សារក្នុងក្រុងសៀមរាបជិត២០០កែវ និងមានការពេញនិយមច្រើន​ពីជនជាតិអឺរ៉ុប។ អាជីវកម្មថ្មីថ្មោងមួយនេះ ក៏កំពុងគិតពីការពង្រីកទីផ្សារ ទៅរាជធានីភ្នំពេញផងដែរ៕
 
ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានឌីជីថលថ្មីៗ ជាមួយអ្នកស្រី ចន យូម៉ា ដូចតទៅ៖ 

 
 
 
 
 
 
 

Tag:
 ប័រចន្ទី
  ចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com