ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ អិម អេ អូតូម៉ូធីវ (ខេមបូឌា) ឯ.ក បានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាស ពីអគ្គនាយកដ្ឋានពន្ធដារ
12, Feb 2024 , 2:41 pm        
រូបភាព
ភ្នំពេញ៖ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន អ អិម អេ អូតូម៉ូធីវ (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុនដែលទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាសពីអគ្គនាយកដ្ឋានពន្ធដារ ដែលមានសុពលភាពរយៈពេល ២ ឆ្នាំ គឺពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤។ ក្រៅពីនេះ គណៈកម្មការវាយតម្លៃការកាន់កាប់បញ្ជិកាគណនេយ្យរបស់អ្នកជាប់ពន្ធ ក៏បានសម្រេចវិនិច្ឆ័យថាក្រុមហ៊ុន អ អិម អេ អូតូម៉ូធីវ បានកាន់បញ្ជិកាគណនេយ្យត្រឹមត្រូវ និងទទួលបានអត្ថប្រយោជន៍នានា ស្របតាមប្រកាសលេខ ៦៣៨ សហវ.ប្រក ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧។
 
គួររំលឹកផងដែរថា កាលពីឆ្នាំ២០២៣ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានទទួលលិខិតថ្លែងអំណរគុណពីសម្តេច ហ៊ុន សែន ចំពោះការចូលរួមចំណែកបំពេញកាតព្វកិច្ចបង់ពន្ធផ្ទៃក្នុងជូនរដ្ឋ និងជាសហគ្រាសជាប់ចំណាត់ថ្នាក់លេខ ១៩ ក្នុងចំណោមសហគ្រាសដែលបង់ពន្ធច្រើនជាងគេផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com