ជាតិ
ទិវាក្ដីស្រឡាញ់! លោក ឌិត ទីណា លើកទឹកចិត្តឱ្យកសិករចេះកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែម
15, Feb 2024 , 9:29 am        
រូបភាព
នាពិព័រណ៍ផលិតផលកសិកម្ម និងបន្លែសុវត្ថិភាព នៅមុខក្រសួងកសិកម្ម លោក ឌិត ទីណា បានមានប្រសាសន៍ថា៖«ខ្ញុំសប្បាយចិត្តនឹងឱ្យកសិករចេះកែច្នៃ ដើម្បីបានតម្លៃបន្ថែម និងកាន់តែមានបានល្អទៅមុខទៀត»។ រដ្ឋ មន្ត្រី ក្រសួង កសិកម្ម រូបនេះ ក៏បានលើកពីគោលនយោបាយ មានហូប មានបាន មានប្រើផងដែរ។


សូម​អញ្ជើញ​ទស្សនា​វីដេអូខាងក្រោមដូចតទៅ៖

 

នេះជាឆ្នាំទី២ហើយ ដែលក្រសួងរៀបចំកម្មវិធីនេះឡើង ដោយមានស្តង់ចូលរួមចំនួន ២១ស្តង់។ ចំនួននេះកើនឡើងជាងឆ្នាំមុន បន្ទាប់ពីទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទៅ និងសំណូមពរពីសហគ្រាស កសិដ្ឋាន ដែលដាំដុះ និងផលិតកែច្នៃផលិតផលកសិកម្ម។ 
 
បេីតាម ក្រសួង កសិកម្ម  ការដាក់តាំងលក់នេះ ដើម្បីឱ្យប្រជាពលរដ្ឋទូទៅងាកមកចាប់អារម្មណ៍ផលិតផលកសិកម្មរបស់ខ្មែរ ដែលមានគុណភាព និងសុវត្ថិភាព ជាពិសេសផ្តល់ជាជម្រើសសម្រាប់ប្រជាពលរដ្ឋទិញបន្លែសុវត្ថិភាព ជូនចំពោះមនុស្សជាទីស្រឡាញ់។ 
 
ជាមួយ គ្នានេះ  ការផ្តល់ជូនបាច់បន្លែ  ឬកន្ត្រកបន្លែសុវត្ថិភាពជំនួសបាច់ផ្កា មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកទិញជូនដល់អ្នកទទួលប៉ុណ្ណោះទេ តែវាក៏បង្ហាញពីការគាំទ្រ និងលើកទឹកចិត្តដល់ប្រជាកសិករផងដែរ៕

Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com