ជាតិ
អត្ថបទពាណិជ្ជកម្ម
ចេញមកទាំងពីរម៉ូឌែលតែម្តង ម៉ូតូអូតូកម្លាំង 160cc PCX & CLICK160 របស់ក្រុមហ៊ុន អិន ស៊ី អិច ហុងដា
15, Feb 2024 , 10:31 am        
រូបភាព
ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខ នូវផលិតផលរបស់ Honda ជាច្រើនប្រភេទ ដើម្បីបំពេញ​សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ផលិតផលរបស់ Honda គឺសុទ្ធសឹងតែជាផលិតផលដែលប្រកបដោយគុណភាពខ្ពស់ ​បច្ចេកវិទ្យាឈានមុខគេ និងទទួលបានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជាដូចជា៖ ម៉ូតូ Honda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ​។

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន​ អិន ស៊ី អិច បានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់ គឺពិធីសម្ពោធ និងដាក់​តាំងបង្ហាញម៉ូតូអូតូ​ស៊េរីថ្មី ទាំងពីរប្រភេទ ហុងដាភីស៊ីអិច១៦០ និងហុងដាឃ្លីគ១៦០ ក្រោមគោលគំនិតរួមមួយ​គឺ “160POWER ឬ អានុភាព ១៦០សេសេ”​​ នឹងត្រលប់មកជាមួយ បែបស្ព័រឈានមុខគេ និងប្រណីតឥតទាស់ ព្រមទាំងការរចនាថ្មី លាយឡំដោយពណ៌មាស​ ក្លៀវក្លាជាងមុន កាន់តែប្រណីត  និង​ជំរុញភាពទាក់ទាញគ្រប់ទីកន្លែង។



លោក ណាអូអាគិ  អ៊ិស៊ិកាវា (Mr. NAOAKI ISHIKAWA) នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អិន ស៊ី អិច បានមានប្រសាសន៍ថា៖«នេះគឺជាការប្តេជ្ញាចិត្តដ៏មោះមុតរបស់យើង ដើម្បីផ្តល់ជូននូវម៉ូតូហុងដាដ៏ល្អបំផុត ដល់អតិថិជនរបស់យើង។ នេះជាការបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់យើង ក្នុងការបន្ត​ការច្នៃប្រឌិតល្អៗថ្មីៗ ដើម្បីនាំយកនូវម៉ូឌែលម៉ូតូដ៏ពិសេស ដែលផ្តល់ភាព​ងាយស្រួល​ដល់អតិថិជន និងអ្នកគាំទ្ររបស់យើង។ ជាពិសេសនោះ យើងនៅតែរក្សានូវកេរ្តិ៍ឈ្មោះ ជាម៉ាកយីហោ ដែលផ្តល់ទំនុកចិត្តខ្ពស់ សម្រាប់ការធ្វើដំណើរ និងភាពស៊ីវិល័យ ដែលមិនអាចខ្វះបានដល់អតិថិជន»។



Honda PCX​ ស៊េរីថ្មី! ក្រោមគោលគំនិត “PRIDE OF SUPERIORITY” ឆ្លុះបញ្ចាំងនូវភាពប្រសើរ​លើសគេ រចនាថ្មី មកជាមួយកាំបន្ទះពណ៌មាស និងនិមិត្តសញ្ញា PCX ពណ៌មាសភ្លឺចែង​ចាំង ជាមួយកែបបែប TWO-TONE បង្ហាញពីភាពប្រណីតឥតខ្ចោះ ស័ក្កិសមបំផុតសម្រាប់បរិបទរស់នៅដ៏សម្បូរបែប និងសុខដុម ជំរុញបទពិសោធនៃការបើកបររបស់អ្នកឲ្យកាន់​តែរំភើប​អស្ចារ្យ ដោយអានុភាពម៉ាស៊ីន 160cc និងបច្ចេកវិទ្យាទំនើបឈានមុខ ហើយបើកបរប្រកបដោយភាពងាយស្រួល។​ PCX ស៊េរីថ្មី មកជាមួយនូវគុណតម្លៃ ដែលបង្កើតឡើងសម្រាប់អ្នកផ្តល់នូវមោទកភាព ប្រកបដោយកិត្យានុភាពលើសគេ។
 
ចំណែក Honda CLICK160 ស៊េរីថ្មី! ​ក្រោមគោលគំនិត “SOUL THRILLING POWER” ភាពឈានមុខគេ ជំរុញបទពិសោធបើកបរឱ្យកាន់តែរំជើបរំជួល ជាមួយនឹងអានុភាពម៉ាស៊ីន​160cc ព្រមទាំងការរចនាថ្មីលាយឡំដោយពណ៌មាស​ ក្លៀវក្លាជាងមុន កាន់តែប្រណីត និង​ជំរុញភាពទាក់ទាញគ្រប់ទីកន្លែង។
 
សម្រាប់អតិថិជនដែលពេញនិយម​ម៉ូតូអូតូ បែបប្រណិតទំនើបស៊ីវិល័យ និងបច្ចេកវិទ្យាទំនើបឈានមុខគេ Honda PCX និង Honda CLICK160 ស៊េរីថ្មី គឺតែងតែជាជម្រើសដ៏ស័ក្កិសមឥតខ្ចោះ។ ម៉ូតូស៊េរីថ្មី! ទាំងពីរប្រភេទ ក៏បានបំពាក់ម៉ាស៊ីន 160cc eSP+ និង PGM-FI ផងដែរ។



ដើម្បីធានាថា រាល់អតិថិជនរបស់យើង ទទួលបានផលិតផលហុងដាសុទ្ធ ១០០%  ចេញពីរោងចក្រជាមួយទំនុកចិត្តខ្ពស់ សូមជ្រើសរើសតែផលិតផលរបស់ក្រុមហ៊ុន អិន ស៊ី អិច ហុងដា។
 កំណត់សម្គាល់ម៉ូតូហុងដា ដែលចេញពីក្រុមហ៊ុន អិន ស៊ី អិច ហុងដា៖
 
មានស្លាកសញ្ញា NCX នៅលើម៉ូតូ
បំពាក់ដោយកុងតាក់បើក/បិទភ្លើង ស្របតាមបទប្បញ្ញតិ្តស្តង់ដាសុវត្ថិភាពកម្ពុជា
មានបិតស្លាកសញ្ញាសុវត្ថិភាព ដែលអនុលោមទៅតាមបទប្បញ្ញតិ្តស្តង់ដាសុវត្ថិភាពកម្ពុជា
ការធានាជាផ្លូវការរយៈពេល ២ ឆ្នាំ ឬ ២៤,០០០ គីឡូម៉ែត្រដោយ អិន ស៊ី អិច ហុងដា


 
 
ជម្រើសពណ៌



សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 
Website New Honda PCX: https://www.ncxhonda.com
Website New Honda CLICK160: https://www.ncxhonda.com ៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com