ជាតិ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្ន​ស្តាយក្រោយ ! ទម្លាប់​ទាំងនេះ​រាល់ថ្ងៃ​អាច​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ
19, Feb 2024 , 6:59 am        
រូបភាព
ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​គ្រប់​រូប តែងតែមាន​ទម្លាប់​ខុស​ៗ​គ្នា មិន​ថា​តែ​ពេល​អង្គុយ ដេក ដើរ ឬ​ឈ​នោះ​ទេ ក៏​ប៉ុន្តែ​មាន​ទម្លាប់​មួយ​ចំនួន​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​ដែរ​។ ដោយ​គេហទំព័រ brightside បាន​ចុះ​ផ្សាយ​ថា មាន​ទម្លាប់​មួយ​ចំនួន​ដែល​អ្នក​កំពុង​ធ្វើ​រាល់ថ្ងៃ អា​ចប​ណ្តោ​ល​ឲ្យ​ខូចសុខភាព​ដោយ​មិនដឹង​ខ្លួន​។
 
១.​អង្គុយ​គង​ទាក់​ខ្លា
តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ទម្លាប់​អង្គុយ​គង​ទាក់​ខ្លា​នៅ​លើ​កៅអី ឬ​កន្លែង​ណា​ក៏​ដោយ អាច​បណ្តាល​ឲ្យ​កើត​ជំងឺលើសឈាម ហើម​សរសៃ​ជើង និង​ការ​ខូច​សរសៃប្រសាទ​។
 
២.​អង្គុយ​មិន​ត្រង់​ខ្លួន
ទម្លាប់​អង្គុយ​មិន​ត្រង់​ខ្លួន ដូច​ជា​នៅ​កន្លែង​ញ៉ាំ​បាយ និង​កន្លែងធ្វើការ អាច​ធ្វើ​ឲ្យ​សរីរាង្គ​នៅ​ខាងក្នុង​របស់​អ្នកមាន​ដំណើរ​មិន​ប្រក្រតី​។ ហេតុនេះ អ្នក​គួរ​មាន​ទម្លាប់​អង្គុយ​ឲ្យ​ត្រង់​ខ្លួន និង​តម្រង់​កៅអី​ធ្វើការ ឲ្យ​សម​ល្មមទៅ​តាម​កុំព្យូទ័រ​របស់​អ្នក​។
 
៣.​ពាក់​វែ​នតា​អន់​ៗ
មនុស្ស​ភាគច្រើន​និយម​ប្រើ​វែ​នតា​ការពារ​ពន្លឺ​ថ្ងៃ ដែល​មាន​តម្លៃ​ថោក​ព្រោះ​មិន​ចង់​ចំណាយ​ប្រាក់​ច្រើន​។ ក៏​ប៉ុន្តែ​ការ​ពាក់​ការ​វែ​នតា​បែប​នេះ​មិន​ត្រឹមតែ​មិន​អាច​ជួយ​ការពារ​ភ្នែក​របស់​អ្នក​ពី​កាំរ​ស្មើ UV បាន​នោះ​ទេ វា​ក៏​អាច​បណ្តាល​ឲ្យ​រលាក​ភ្នែក ឡើងបាយ​ភ្នែក ហើយ​បើ​កាន់តែ​ធ្ងន់ធ្ងរ គឺ​កើត​មហារីក​តែ​ម្តង​។
 
៤.​ផឹកទឹក​ច្រើន​ពេក
មនុស្ស​ភាគច្រើន តែងតែ​យល់​ថា ការ​ផឹកទឹក​ច្រើន​ពិតជា​ល្អ​សម្រាប់​សុខភាព ប៉ុន្តែ​ការ​សិក្សា​បាន​អះអាង​ថា មនុស្ស​ម្នាក់​ៗ​មាន​តម្រូវការ​ទឹក​ខុស​ៗ​គ្នា អាស្រ័យ​ទៅ​តាម​ការ​បញ្ចេញ​កម្លាំង​ពលកម្ម​ប្រចាំ​។ ដូច្នេះ ប្រសិនបើ​អ្នក​មិន​មាន​អារម្មណ៍​ស្រេកទឹក​ទេ កុំ​ព្យាយាម​បង្ខំ​ខ្លួនឯង នាំ​តែ​បង្ក​បញ្ហា​ដល់​សុខភាព​ទៅ​វិញ​នោះ​ទេ​។
 
៥.​គេង​ផ្អៀង​ខាងស្តាំ
ការ​គេង​ផ្អៀង​ទៅ​ខាងស្តាំ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​យ៉ាង​ខ្លាំង​។ ព្រោះ​សរីរាង្គ​មួយ​ចំនួន​ដំណើរការ​ខុសធម្មតា ដែល​ធ្វើ​ក្រពេញ​កូនកណ្តុរ មិន​អាច​គ្រប់គ្រង​ជាតិពុល​ក្នុង​រាង​កាយ​បាន ហើយ​ទីបំផុត​អ្នក​នឹង​កើត​ជំងឺ​ជា​ច្រើន​ដោយ​មិនដឹង​ខ្លួន​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com