ជាតិ
វីដេអូ
Confirel នាំយកផលិតផលសុខភាព មកតាំងលក់នៅមុខក្រសួងកសិកម្ម ក្នុងថ្ងៃនៃក្ដីស្រឡាញ់
16, Feb 2024 , 10:28 am        
រូបភាព
ក្រុមហ៊ុនខ្មែរ ខនហ្វីរេល (Confirel) បាននាំយកផលិតផលកសិកម្មជាច្រើន មកតាំងលក់ក្នុងថ្ងៃនៃក្ដីស្រឡាញ់ នៅមុខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រុមហ៊ុនខ្មែរ ខនហ្វីរេល (Confirel) បានកែច្នៃផលិតផលិតផលកសិកម្មជាច្រើនប្រភេទ ក្នុងនោះមាន តែម្រេចកំពត ម្រេចគ្រប់ប្រភេទ ទឹកជ្រលក់ ស្រាទឹកត្នោត ទឹកខ្មេះ ស្ករត្នោត។ល។

 
នេះជាលើកដំបូងដែលក្រុមហ៊ុនខ្មែរ ខនហ្វីរេល (Confirel) យកផលិតផលកសិកម្មមកដាក់លក់ក្នុងពិព័រណ៍ថ្ងៃនៃក្តីស្រឡាញ់ រៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កញ្ញា សីហា បុគ្គលិករបស់ក្រុមហ៊ុនខ្មែរ ខនហ្វីរេល (Confirel) លើកឡើងថា ផលិតផលក្រុមហ៊ុន ខនហ្វីរេល (Confirel) សុទ្ធតែត្រូវបានត្រួតពិនិត្យគុណភាពដោយស្ថាប័នអន្តរជាតិ ជាពិសេសគិតគូរដល់សុខភាពអតិថិជន។ 
 
បើតាមកញ្ញា សីហា ក្នុងពិព័រណ៍នេះ ក្រុមហ៊ុនខ្មែរ ខនហ្វីរេល (Confirel) ទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជនជាច្រើនផងដែរ។ ការចូលរួមរបស់ក្រុមហ៊ុនខ្មែរ ខនហ្វីរេល (Confirel) ក្នុងពិព័រណ៍នេះ ដើម្បីចែករំលែកក្ដីស្រឡាញ់ទៅឱ្យអតិថិជន ជាពិសេសប្រជាពលរដ្ឋខ្មែរ។ 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 
 

© រក្សាសិទ្ធិដោយ thmeythmey.com