ជាតិ
ព័ត៍មានសុខភាព
សុខភាព
កែទម្លាប់ចេញ ! ចៀសវាង​ទទួលទាន​ប្រៃ​ពេកព្រោះ​អាច​កើត​ជំងឺ​ធ្ងន់ធ្ងរ​៥​មុខ​នេះ
17, Feb 2024 , 11:00 pm        
រូបភាព
 អំបិល​ត្រូវ​បាន​គេ​ចាត់ទុកជា​គ្រឿងទេស​មិន​អាច​ខ្វះ​បាន​សម្រាប់​មេផ្ទះ​គ្រប់​រូប ប៉ុន្តែ​ការ​ប្រើ​អំបិល​ច្រើន​ពេក​អាច​បង្ក​បញ្ហា​សុខភាព​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស​គ្រប់​រូប​។

ជា​ទូទៅ​រាង​កាយ​យើង​ត្រូវការ​ជាតិ​សូ​ដ្យូ​ម ដើម្បី​សម្រួល​លំហូរ​ឈាម ស​ម្អា​ធ​ឈាម និង​ជំនួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ប៉ុន្តែ​បើ​យើង​ទទួលទាន​ជាតិ​សូ​ដ្យូ​ម​ច្រើន​ពេក វា​អាច​បង្ក​ភាព​វិនាស​យ៉ាង​ខ្លាំង​ដល់​សុខភាព​។
 
ខាងក្រោម​នេះ​ជា​ផល​ប៉ះពាល់​មួយ​ចំនួន ដែល​បង្ក​ឡើង​ដោយសារ​តែ​ទម្លាប់​ទួល​ទាន​អាហារ​ប្រៃ​ពេក​៖
 
១.​សម្ពាធ​ឈាម​ឡើង​ខ្ពស់
កា​រប​ន្ថេ​ម​អំបិល​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ច្រើន​ពេក អាច​នាំ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព ជា​ពិសេស​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ដែល​ធ្វើ​ឲ្យ​សរសៃឈាម​អាក់ទែ​ដំណើរការ​មិន​ប្រក្រតី ហើយ​បង្ក​ទៅ​បញ្ហា​គាំងបេះដូង ជាដើម​។
 
២.​មាន​បញ្ហា​សរសៃឈាម
នៅ​ពេល​ដែល​សម្ពាធ​ឈាម​ឡើង​ខ្ពស់ មិន​ត្រឹមតែ​បេះដូង​នោះ​ទេ​ដែល​រង​ផល​ប៉ះពាល់ សូ​ម្បី​តែ​ខួរក្បាល​ក៏​ប៉ះពាល់​ដែរ​។ ដូច​ជា​បញ្ហា​ដាច់​សរសៃឈាម​ខួរក្បាល ក៏​ព្រោះតែ​សរសៃឈាម​មានការ​ប្រែប្រួល​ញឹកញាប់​ពេក​។
 
៣.​កើត​ជំងឺមហារីក

ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា អ្នក​ដែល​ចូល​ចិត្ត​អាហារ​ដែល​មាន​រសជាតិ​ប្រៃ អាច​មាន​អត្រា​កើត​ជំងឺមហារីក​ក្រពះ ខ្ពស់​ជាង​អ្នក​ដែល​ទទួលទាន​អាហារ​មាន​រសជាតិ​សាប​។
 
៤.​កើត​ជំងឺ​តម្រង់​នោម

ជាតិ​សូ​ដ្យូ​ម មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​តុល្យភាព​អេឡិចត្រូលីត សម្រាប់​ទ្រ​ទ្រ​ង​រាង​កាយ​របស់​មនុស្ស​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទទួលទាន​អាហារ​មាន​ជាតិ​ប្រៃ​ខ្លាំង​ពេក នោះ​វា​នឹង​ធ្វើ​ឲ្យ​រាង​កាយ​បាត់បង់​តុល្យភាព ហើយ​បង្ក​ផល​ប៉ះពាល់​ដល់​តម្រងនោម​យ៉ាង​ខ្លាំង​។
 
៥.​កើត​ជំងឺ​ពុក​ឆ្អឹង

ជំងឺ​ពុក​ឆ្អឹង ក៏​អាច​បណ្តាល​មក​ពី​ការ​ទទួលទាន​ជាតិ​អំបិល​ហួស​កម្រិត​ផង​ដែរ​។ ព្រោះ នៅ​ពេល​ដែល​អ្នក​ទទួលទាន​ប្រៃ​ខ្លាំង​ពេក រាង​កាយ​នឹង​ត្រូវការ​ជាតិ​ទឹក​កាន់តែ​ច្រើន បន្ទាប់​មក​អ្នក​នឹង​ត្រូវការ​បត់ជើងតូច​កាន់តែ​ញឹក ហើយ​អាច​ធ្វើ​ឲ្យ​ជាតិ​កាល់ស្យូម​ក្នុង​ខ្លួន​ជ្រាប​ចេញ​មក​ក្រៅ​តាម​រយ​:​ទឹកនោម​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com