ជាតិ
សេដ្ឋកិច្ច
របរ​ចិញ្ចឹម​ក្ដាម​ថ្ម​ ជា​ឆ្នាំងបាយ​ដ៏សំខាន់​របស់​លោក​ សើ ឡេះ
18, Feb 2024 , 9:00 am        
រូបភាព
លោក សើ ឡេះ អ្នកចិញ្ចឹមក្តាមថ្ម នៅខេត្តកំពត កំពុងផ្តល់បទសម្ភាសឱ្យអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ។
លោក សើ ឡេះ អ្នកចិញ្ចឹមក្តាមថ្ម នៅខេត្តកំពត កំពុងផ្តល់បទសម្ភាសឱ្យអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ។
លោក​ សើ ឡេះ​ គឺ​ជា​សមាជិក​សហគមន៍នេសាទ​ត្រពាំងសង្កែ។ ទំនេរ​ពីការងារ​លោក​ សេី​ ឡេះ​ បាន​បន្ថែម​របរមួយទៀត​ គឺ​របរ​ចិញ្ចឹម​ក្ដាម​ថ្ម។ បុរសវ័យ៥៦ឆ្នាំរូបនេះ​ ចាត់​ទុក​របរនេះ​ ជា​ឆ្នាំងបាយ​ដ៏សំខាន់របស់​លោក។
 
លោក​ សើ ​ ឡេះ​ ចាប់ផ្ដើម​ចិញ្ចឹមក្ដាមថ្ម​ កាល​ពី​ខែ​សីហា​ ឆ្នាំ២០២៣។ រយៈពេល៦ខែនេះ​ លោក​ ប្រមូល​ផល​ក្ដាម​ថ្ម​ បាន​២ដងហើយ​ ដោយ​លើក​ទី១រកចំណូលបាន​ជិត​ ១លានរៀល​ និង​លើកទី២​ បាន​១លាន​៤០ម៉ឺនរៀល។ 
 
តាមរយៈ​ទិន្នផលនៃការ​ចិញ្ចឹម​ក្ដាម​ថ្ម​នេះ​ បាន​ធ្វើឱ្យ​រីករាយ​ និង​ចង់​ពង្រីក​ទីតាំងបន្ថែមទៀត។ បច្ចុប្បន្ន​ លោកចិញ្ចឹម​ក្នុង​ទំហំ​តូចប៉ុណ្ណោះ។ «​សប្បាយ​ខ្លាំងណាស់។ ព្រោះអី​ យើងមិនដែលចិញ្ចឹមរបស់​ធម្មជាតិបែបនេះ។ យប់មិនសូវបានគេងទេ​ ព្រោះ​ចេញមក​មើលក្ដាមរហូត»។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ សើ ឡេះ​ អ្នក​ចិញ្ចឹម​ក្ដាម​ថ្ម​ នា​សហគមន៍​នេសាទ​ត្រពាំង​សង្កែ​ ខេត្ត​កំពត​។ 
 

បើតាម​អ្នក​ចិញ្ចឹម​ក្ដាម​ថ្មរូបនេះ​ ចំណេះដឹង​ក្នុង​ការ​ចិញ្ចឹមលោកចេះតាម​បណ្ដាញសង្គម​ You Tube។ ក្រោយ​មើល​ពី​វិធីសាស្ត្រ​ក្នុង​ការ​ចិញ្ចឹម​ លោក​ សើ ឡេះ​ បាន​ទិញ​ពូជ​ក្ដាម​ថ្ម​ពី​ខេត្ត​កោះកុង​ មក​ចិញ្ចឹម​រហូត​ទទួល​បាន​ផល​ល្អ​ដូច​សព្វថ្ងៃ​។ 
 
សម្រាប់​លោក​ សើ​ ឡេះ​ ការ​ចិញ្ចឹម​ក្ដាម​ថ្មនេះ​ មិនមាន​ផលលំបាក នោះទេ​ ពោល​ គឺ​គ្រាន់តែ​មមាញឹក​ក្នុង​ការ​ដាក់​ចំណី។​ ទាក់​ទង​នឹង​រសជាតិ​វិញ​ លោក​ សើ ឡេះ​ មិន​ខុសគ្នាប៉ុន្មានពី​ក្ដាម​ថ្ម​ធម្មជាតិ​៕ 

Tag:
 កំពត
  ក្តាមថ្ម
© រក្សាសិទ្ធិដោយ thmeythmey.com