ជាតិ
វីដេអូ
ប្លែក! សេះមួយក្បាលនៅកំពង់ត្រាច ផឹកភេសជ្ជប៉ូវកម្លាំងច្រើនជាងទឹក
20, Feb 2024 , 3:52 pm        
រូបភាព
កំពត៖ «មេ» ជាឈ្មោះសេះទេសចរណ៍មួយក្បាល ដែលចូលចិត្តផឹកភេសជ្ជៈប៉ូវកម្លាំង ប្រមាណ៦-៧កំប៉ុងក្នុងមួយថ្ងៃ។ លោក ង៉ែត សៅ ដែលជាម្ចាស់សេះទេសចរណ៍ នៅកំពង់ត្រាច ខេត្តកំពត បានបញ្ជាក់ថា សេះនេះ មិនសូវផឹកទឹកឡើយ ។


លោក សៅ បានចិញ្ចឹមសេះមួយក្បាលនេះ រយៈពេល៥-៦ឆ្នាំហើយ ។ លោកយល់ថា វាងាយស្រួលចិញ្ចឹម និងចេះស្ដាប់បង្គាប់ច្រើន។ បើតាមលោក សៅ នៅពេលមកដឹកភ្ញៀវទស្សនាភ្នំកំពង់ត្រាច «មេ» ចូលចិត្តផឹកភេសជ្ជ ដើម្បីឱ្យមានកម្លាំងដឹកភ្ញៀវបានច្រើន ។ ប៉ុន្តែពេលត្រឡប់ទៅផ្ទះវិញ លោកឱ្យវាស៊ីអំពៅ និងស្ករជាដើម។
 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖

 






Tag:
 កំពង់ត្រាច
 កំពត
 សេះទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com