ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ ស្តេច​យាង​ចែកព្រះរាជអំណោយ​ដល់ប្រជារាស្ត្រជិត​៥០០គ្រួសារនៅ​ខេត្តតាកែវ
20, Feb 2024 , 4:16 pm        
រូបភាព
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គស្តេចយាងសព្វព្រះរាជហឫទ័យ ចែកព្រះរាជអំណោយដល់ប្រជានុរាស្ត្រចំនួន៤៧៣គ្រួសារពីស្រុកទ្រាំង និងស្រុកត្រាំកក់ ខេត្ត​តាកែវ​។ ព្រះរាជ​កម្មវិធីដែលរៀបចំធ្វើឡើងនៅភូមិដូនភើ ឃុំខ្វាវ ស្រុកទ្រាំង នាព្រឹកថ្ងៃអង្គារ៍ ទី២០ ខែកុម្ភៈ នេះ ​មាន​ការ​ចូល​រួម​អមព្រះរាជដំណើរពី លោក គុយ សុផល និង​លោក ប៊ិន ឈិន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង​លោក អ៊ូច ភា អភិបាលខេត្តតាកែវ ។
 
ព្រះរាជអំណោយដែល​ប្រជារាស្ត្រចំនួន៤៧៣គ្រួសារទទួល​បាន​រួមមាន អង្ករ៥០គីឡូ ឃីត១កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មី២កេះ និងថវិកាមួយចំនួន។ បន្ថែម​ពី​លើ​នេះ សិស្សានុសិស្សចំនួន ២១៩នាក់ ទទួលបានអាហាពេលព្រឹកមួយពេល មានទឹកបរិសុទ្ធ ទឹកក្រូច ព្រមទាំងសម្លៀកបំពាក់ មួយសម្រាប់ អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ភារៈសិក្សាមួយកញ្ចប់ រីឯគ្រូពេទ្យចំនួន ១០នាក់ ក្នុងម្នាក់ៗទទួលបានឃីតមួយកញ្ចប់៕
 
ប្រភពរូបថត Chheang Phannara និង Nita Khat
 














Tag:
 ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com