ជាតិ
វីដេអូ
១៧ឆ្នាំក្រុមហ៊ុនខនហ្វីរេល បានលើកស្ទួយស្ករត្នោតកំពង់ស្ពឺ
20, Feb 2024 , 8:19 pm        
រូបភាព
កំពង់ស្ពឺ៖  ខនហ្វីរេល Confirel ជាសហគ្រាសខ្មែរដំបូងគេដែលបានផលិតផលិតផលចេញពីដើមត្នោតជាង៣០មុខ មានដូចជា ស្រាទឹកត្នោត ស្ករត្នោត ទឹកខ្មេះ…។ ក្នុងរយៈពេលជាង១៧ឆ្នាំ ក្រុមហ៊ុនក្នុងស្រុកមួយនេះ បាននាំយកកិត្តិនាមស្ករត្នោតកម្ពុជាទៅកាន់ក្រៅប្រទេសជាច្រើន ។ 


ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 
 

ក្រុមហ៊ុន ខនហ្វីរេល Confirel បានចងក្រងសហគមន៍អ្នកផលិតត្នោត ដែលមាន ៤០គ្រួសារ ក្នុងភូមិចំនួន៧ ក្នុងឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយរងក្រុមហ៊ុន ខនហ្វីរេល Confirel បានឱ្យដឹងថា ស្ករត្នោតកំពង់ស្ពឺ ជាស្ករត្នោតសម្គាល់ភូមិសាស្រ្ត ដែលមានរសជាតិ និងក្លិនឆ្ញាញ់ពិសេសលើសគេ ដូច្នេះហើយទើបក្រុមហ៊ុនជ្រើសយកទីតាំងនេះក្នុងការនាំយកស្ករមកកែច្នៃជាផលិតផលសុខភាព។ លើសពីនេះ ក្រុមហ៊ុន មានទស្សនវិស័យចង់អភិរក្ស និងលើកស្ទួយរបរឡើងត្នោតដល់កសិករ តាមរយៈការជួយបង្កើនទីផ្សារស្ករត្នោត។
 
«អ្វីដែលក្រុមហ៊ុនអាចធ្វើទៅបាន យើងផ្ដល់តម្លៃផលិតផលរបសស់គាត់ យើងអនុវត្តន៍តាមជំនួញសមធម៌ មានន័យថាគ្រប់ភាគីដែលពាក់ព័ន្ធ ក្នុងមុខរបរឡើងត្នោតគឺទទួលបានកម្រៃសមរម្យទាំងអស់គ្នា ទាំងកសិករ ទាំងអ្នកពាក់ព័ន្ធ ទាំងក្រុមហ៊ុន និងអតិថិជនគាត់បានផលិតផលមួយដែលល្អអត់ប៉ះពាល់ដល់សុខភាព»។ នេះជាការអះអាងរបស់ លោក ហ៊ឹម ពិសិដ្ឋ​ អគ្គនាយរងក្រុមហ៊ុន ខនហ្វីរេល Confirel ៕ 
 

Tag:
 ស្ករត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com