ជាតិ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្ន​កើត​ដោយ​មិនដឹង​ខ្លួន ! កត្តា​នេះ​ធ្វើ​ឲ្យ​កើត​ជំងឺ​ឬ​ស​ដូង​បាត
24, Feb 2024 , 6:59 am        
រូបភាព
ឬ​ស​ដូង​បាត កើតឡើង​នៅ​ពេល​សរសៃឈាម​ក្នុង​រន្ធ​គូថ មានការ​រលាក និង​ហើម ហើយ​បណ្តាល​ឲ្យ​មានការ​ឈឺចាប់​ពេល​បត់ជើងធំ​ម្តង​ៗ​។ ដូច្នេះ យើង​គួរ​ស្វែង​យល់​ពី​មូលហេតុ​ឲ្យ​បាន​ច្បាស់ ដើម្បី​ការពារ​កុំ​ឲ្យ​ជំងឺ​មួយ​នេះ​។--
 
១.​លើក​វត្ថុ​ធ្ងន់
ការ​ប្រឹង​លើក​វត្ថុ​ធ្ងន់​ៗ បាន​ដាក់​សំពាធ​លើ​រាង​កាយ​របស់​យើង​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​សរសៃ​ក្នុង​ខ្លួន​ប្រឈម​នឹង​គ្រោះ​ថា្ន​ក់ ជា​ពិសេស​ដាច់​សរសៃ​ក្នុង​តំបន់​រន្ធ​គូថ​។
 
២.​ធ្វើ​លំ​ហាត់ប្រាណ​ហួស​កម្រិត
ការ​ខំប្រឹង​ហាត់ប្រាណ​ដោយ​ប្រើ​ជើង​កម្លាំង​ជើង​ខ្លាំង​ពេក ក៏​អាច​បណ្តាល​ឲ្យ​យើង​កើត​ជំងឺ​ឬ​ស​ដូង​បាត​ដែរ ព្រោះ​វា​ធ្វើ​ឲ្យ​សរសៃឈាម​នៅ​តំបន់​ខាងក្រោម ត្រូវ​ធ្វើការ​ធ្ងន់​ខុសធម្មតា​។
 
៣.​បត់ជើង​យូរ​ពេក
ការ​ចំណាយពេល​អង្គុយបត់ជើង​លើ​បង្គន់​យូរ​ពេក ក៏​បណ្តាល​ឲ្យ​អ្នក​កើត​ជំងឺ​ឬ​ស​ដូង​បាត​ដូច​គ្នា ព្រោះ​វា​ធ្វើ​ឲ្យ​សរសៃ​ក្នុង​រន្ធ​គូថ ទទួល​រង​នូវ​ការ​រលាក​។
 
៤.​ឧស្សាហ៍​ទល់លាមក
ប្រសិនបើ​យើង​ទទួលទាន សាច់​ច្រើន​ជាង​បន្លែ ឬ​ទទួលទាន​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ជា​ប្រចាំ នឹង​ធ្វើ​ឲ្យ​លាមក​របស់​យើង​រឹង ហើយ​មាន​បញ្ហា​ទល់លាមក​។ ទម្លាប់​បែប​នេះ​យូរ​ៗ​ទៅ​យើង​នឹង​ក្លាយទៅជា​ជន​រង​គ្រោះ​ដោយសារ​តែ​ជំងឺ​ឬ​ស​ដូង​បាត​។
 
៥.​ការ​មាន​ផ្ទៃពោះ
កត្តា​ធម្មជាតិ​មួយ​ដែល​អាច​បណ្តាល​ឲ្យ​ស្ត្រី​កើត​មាន​ជំងឺ​ឬ​ស​ដូង​បាត គឺ​ពេល​ស្ត្រី​មាន​ផ្ទៃពោះ ព្រោះ​កូន​ក្នុង​ផ្ទៃ​បាន​ធ្វើ​ឲ្យ​សរសៃឈាម​ក្នុង​ខ្លួន​អ្នក​ម្តាយ​រង​សំពាធ​យ៉ាង​ខ្លាំង ជា​ពិសេស​សរសៃ​នៅ​តំបន់​ស្បូន​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh/

© រក្សាសិទ្ធិដោយ thmeythmey.com