ជាតិ
ព័ត៍មានសុខភាព
សុខភាព
បើ​អ្នក​មិន​កែ​ទម្លាប់​ទេ អ្នក​ជៀស​មិន​ផុត​ពី​កើត​ក្រួសតម្រងនោម​ឡើយ
25, Feb 2024 , 6:59 am        
រូបភាព
មាន​មនុស្ស​ប្រមាណ​ជា ៩​ទៅ​១០​ភាគរយ នៅ​ទូ​ទាំង​ពិភពលោក ត្រូវ​ប្រឈម​មុខ​នឹង​ជំងឺ​ក្រួស​ក្នុង​តម្រងនោម ទៅ​ថ្ងៃ​អនាគត់ ដោយសារ​តែ​ទម្លាប់​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​មិនល្អ​។ ជា​ពិសេស មនុស្ស​ដែល​ធ្លាប់​កើត​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​ម្តង​ហើយ អាច​កើត​ជំងឺ​នេះ​ម្តងទៀត​រហូត​ដល់ ៥០​ភាគរយ​។
 
ខាងក្រោម​នេះ គឺជា​ទម្លាប់​មិនល្អ​៥​ចំណុច ដែល​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​ក្រួស​ក្នុង​តម្រងនោម ទៅ​ថ្ងៃក្រោយ​៖
 
១.​ញ៉ាំ​អាហារ​ប្រៃ​ពេក
ទម្លាប់​ញ៉ាំ​អាហារ​ប្រៃ​ពេក អាច​បណ្តាល​ឲ្យ​អ្នក​ត្រូវ​ប្រឈម​និង​ជំងឺ​ក្រួស​ក្នុង​តម្រងនោម ខ្ពស់​ជាង​អ្នក​ដែល​ញ៉ាំ​ធម្មតា​។ ដូច្នេះ​ហើយ អ្នក​គួរតែ​ជៀសវាង​អាហារ ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង​ពេក​។
 
២.​ញ៉ាំ​តែ​ទឹកកក​រាល់ថ្ងៃ
តែ​ទឹកកក ក៏​ជា​មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​អ្នក​កើត​ជំងឺ​ក្រួស​ក្នុង​តម្រងនោម ដែរ ប្រសិនបើ​អ្នក​ញ៉ាំ​ក្នុង​បរិមាណ​ច្រើន​ជា​រៀងរាល់ថ្ងៃ​។ ដូច្នេះ អ្នក​គួរតែ​កាត់​បន្ថយ​ការ​ទទួលទាន​តែ​ទឹកកក មក​ត្រឹមតែ ២៤០​មី​លី​លី​ត្រ ក្នុង​១​ថ្ងៃ​បាន​ហើយ​។
 
៣.​ញ៉ាំ​ទឹកក្រូច​សូ​ដា​ច្រើន​ពេក
សារធាតុ​កាបូ​ណាត នៅ​ក្នុង​ទឹកក្រូច​សូ​ដា អាច​បង្ករ​ជា​គ្រួ​ស​ក្នុង​តម្រងនោម បាន ប្រសិនបើ​អ្នក​ទទួលទាន​ច្រើន​ពេក​។ ហេតុនេះ អ្នក​គួរតែ​ជ្រើសរើស​យក​ប្រភេទ​ភេសជ្ជ​:​ណា ដែល​ជំនួយ​ដល់​សុខភាព​វិញ​ល្អ​ជាង​។
 
៤.​ញ៉ាំ​សាច់​ក្រហម​ច្រើន​ពេក
សាច់​ក្រហម គឺជា​ដើមហេតុ​មួយ​ផ្សេង​ទៀត ដែល​នាំ​ឲ្យ​កើត​ក្រួស​ក្នុង​តម្រងនោម​។ ហេតុនេះ អ្នក​គួរតែ​ទទួលទាន​ត្រី​ជំនួស​សាច់​ឲ្យ​បាន ២​ទៅ​៣​ដង ក្នុង​១​ស​ប្តា​ហ៍ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​។
 
៥.​ការ​ប្រើ​ថ្នាំ​បញ្ចុះ
គ្រប់​គ្នា​ប្រហែលជា​មិនដឹង​ថា ការ​ប្រើប្រាស់​ថ្នាំ​បញ្ចុះ ច្រើន​ពេក​ជាដើម​ហេតុ​ដែល​បង្ក​ឲ្យ​កើត​មាន​ជំងឺ​ក្រួសតម្រងនោម​ឡើយ​។ ដូច្នេះ ប្រសិនបើ​អ្នកដឹង​ពី​ផល​ប៉ះពាល​ហើយ គួរតែ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh/

© រក្សាសិទ្ធិដោយ thmeythmey.com