ជាតិ
ព័ត៍មានសុខភាព
សុខភាព
អាការៈ៥នេះប្រាប់ថា ថ្លើមឈឺហើយ
26, Feb 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈមួយចំនួនដែលប្រាប់ថាថ្លើមកំពុងកើតមានបញ្ហា។ តើមានអ្វីខ្លះទៅ?
  • ប្រសិនជាព្រឹកឡើង អ្នកក្រោកពីគេង ក្នុងមាត់ប្រែជាល្វីង នោះថ្លើមអ្នកកំពុងតែជួបនឹងបញ្ហាហើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ហើយទៅពិនិត្យមើលឲ្យបានច្បាស់ទើបអាចព្យាបាលបានទាន់ពេលវេលា។
  • បើព្រឹកឡើងក្រោយពេលដែលក្រោកពីគេង ត្រង់ថ្លើមរបស់អ្នកបែរជាកើតអាការៈឈឺ អ្នកក៏គួរតែប្រយ័ត្ន ព្រោះថ្លើមរបស់អ្នកអាចនឹងកំពុងតែកើតជំងឺអ្វីមួយដោយអ្នកមិនដឹងហើយ។
  • នៅពេលដែលថ្លើមអ្នកកើតមានបញ្ហា នោះព្រឹកឡើងក្នុងពេលដែលអ្នកដុសធ្មេញអាចនឹងចេញឈាមដោយមិនដឹងខ្លួនបាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីអាការៈមួយនេះផងដែរ មិនគួរធ្វេសប្រហែសឡើយ។
  • នៅពេលដែលស្បែករបស់អ្នកប្រែជារមាស់ ហើយទៅជាពណ៌លឿង អ្នកគួរតែប្រយ័ត្នពីសុខភាពថ្លើមរបស់អ្នក ព្រោះវាកំពុងតែប្រឈមនឹងជំងឺអ្វីមួយហើយ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com